សម្ដី​អ្នក​ចាត់ការ​ទាំង​៥​នៅ​អង់គ្លេស ​ក្នុង​នោះ​មាន Jose ​មួយ ​និយាយ​ខុស​គេ

  • 2017-12-07 04:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច ​ក្រុម​អង់គ្លេស​ទាំង​៥​សុទ្ធ​តែ​មាន​បំណង​ទៅ​ឱ្យ​បាន​ជ្រៅ​បំផុត​ក្នុង​ពាន​រង្វាន់​មួយ​នេះ ​ឬ​អាច​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ថា​ចង់​បាន​ពាន UEFA Champions League ​តែ​ម្ដង។ ខាង​ក្រោម​នេះ​ជា​សម្ដី​គ្រូ​បង្វឹក​ទាំង​៥​ដែល​មក​ពី​លីគ​កំពូល​អង់គ្លេសេ៖

Pep Guardiola អ្នក​ចាត់ការ​របស់​ក្រុម Manchester City ៖ “នៅ​ពេល​នេះ មាន​គេ​និយាយ​ច្រើន​ពី​ក្រុម​អង់គ្លេស​ដែល​អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​ដល់​៥​ក្រុម។ គេ​គិត​ថា​រឿង​នេះ ពេល​នេះ​ល្អ ប៉ុន្តែ​នៅ​ខែ​កុម្ភៈ​ខាង​មុខ ​នឹង​មិន​ល្អ​ឡើយ។ វា​ពិត​ជា​ពិបាក ដែល​យើង​អាច​នឹង​ប៉ះ​ក្រុម​ខ្លាំង​ៗ។ តែ​អ្វី​ដែល​ខ្ញុំ​រំពឹង​គឺ​ក្រុម​រក្សា​ទម្រង់​លេង​ល្អ​ដូច​បច្ចុប្បន្ន”។

Jose Mourinho ​អ្ន​កចាត់ការ​ក្រុម Manchester United ៖ “១៦​ក្រុម​មិន​បញ្ហា​ទេ ទាល់​តែ​ដល់​វគ្គ​៨​ក្រុម​ទើប​បញ្ហា។ យើង​មិន​មែន​ជា​ក្រុម​ដែល​ជា​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់​ឡើយ វា​នៅ​ឆ្ងាយ​ណាស់។ យើង​ក្រុម​ជា​ច្រើន​ដែល​មាន​សមត្ថភាព​ខ្លាំង ​និង​ពោរពេញ​ដោយ​បទ​ពិសោធ​នៃ​ពាន​រង្វាន់​មួយ​នេះ។ បច្ចុប្បន្ន​យើង​មាន​ប្រកួត​ច្រើន​នៅ​លីគ ដូច្នេះ​បំភ្លេច Champions League ​ចោល​សិន​ទៅ”។

Mauricio Pochettino អ្នក​ចាត់​ការ​ក្រុម Spurs ៖ “វា​ជា​រឿង​ល្អ​សម្រាប់​យើង​បាន​ដល់​វគ្គ​នេះ ប៉ុន្តែ​វា​នៅ​ផ្លូវ​វែង​ឆ្ងាយ​ទៀត ដើម្បី​ដល់​ផ្ដាច់ព្រ័ត្រ។ ខ្ញុំ​សង្ឃឹម​ថា​ក្រុម​ទាំង​មូល​នឹង​នៅ​តែ​ល្អ​ដូច​បច្ចុប្បន្ន ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង​ពាន​រង្វាន់​ធំ​បំផុត​នៅ​អឺរ៉ុប។ យើង​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទៅ​ឱ្យ​បាន​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

Antonio Conte អ្នក​ចាត់ការ​ក្រុម Chelsea ៖ “៥​ក្រុម​ឡើង​វគ្គ​បន្ដ គឺ​យើង​អាច​មើល​ឃើញ​ពី​សមត្ថភាព​លីគ​របស់​អង់គ្លេស។ តែ​យ៉ាងណាមិញ ​យើង​នៅ​មាន​ការ​ប្រកួត​ច្រើន​ណាស់ ហើយ​វា​អាច​នឹង​មាន​បញ្ហា​ដល់​ការ​ប្រកួត Champions League ​។ លីគ​អង់គ្លេស​ពិត​ជា​រវល់​មែន ហើយ​វា​នឹង​កាន់​តែ​រវល់​ថែម​ទៀត ​បើ​យើង​ឈាន​ដល់​វគ្គ​៨​ក្រុម ឬ​៤​ក្រុម​ចុង​ក្រោយ Champions League ”។

Jurgen Klopp អ្នក​ចាត់ការ​ក្រុម Liverpool ៖ “ឆ្នាំ​នេះ​គឺ​ពិត​ជា​ពិសេស​ណាស់ ព្រោះ​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​នៅ​ពូល​ជាមួយ​គ្នា។ ការ​បាន​ឈរ​កំពូល​តារាង​ពិត​ជា​សំខាន់​សម្រាប់​ក្រុម។ ហើយ​វា​មិន​ងាយ​ទេ ដែល​អ្នក​នឹង​អាច​ប៉ះ​ជាមួយ Real Madrid Juventus ​ឬ Bayern Munich ​នៅ​វគ្គ​បន្ទាប់។ ខ្ញុំ​មិន​គិត​ថា​មាន​ក្រុម​ណា​សប្បាយ​ចិត្ត​ទេ បើ​ប៉ះ Liverpool ​នៅ​ពេល​នេះ ហើយ​ខាង​យើង​ក៏​មិន​សប្បាយ​ចិត្ត​ដែរ ប៉ុន្តែ​យើង​ត្រូវ​ខ្លួន​ឱ្យ​រួច​រាល់”។

ក្រុម​ដែល​អាច​ប៉ះ​ជើង​ខ្លាំង​ទាំង​៥​នៅ​លីគ​កំពូល​អង់គ្លេស៖

  • Manchester United (Group A winners): Bayern Munich, Juventus, Sevilla, Shakhtar Donetsk, Porto, Real Madrid

  • Chelsea (Group C runners-up): Paris St-Germain, Barcelona, Besiktas.

  • Manchester City (Group F winners): Basel, Bayern Munich, Juventus, Sevilla, Porto, Real Madrid.

  • Tottenham (Group H winners): Basel, Bayern Munich, Juventus, Sevilla, Shakhtar Donetsk, Porto

  • Liverpool (Group E winners): Bayern Munich, Juventus, Basel, Shakhtar Donetsk, Porto, Real Madrid

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម