ជក់ចិត្ត ត្រឹម១០សន្លឹកក្រៅឆាករឿង «ផ្ទះគ្រូទាយ»

  • 2017-12-08 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរទេភាពយន្តភាគថ្មីរឿង «ផ្ទះ​គ្រូ​ទាយ​» ដែលនិទាន​ពី​រូប​សំណាក​ដ៏​ចម្លែក​ លាក់​ក្រោយ​ចម្ការ​របស់​មេមត់​ដែល​ល្មោភ​លាភ​ សុខ​ចិត្ត​ធ្វើ​អំពើ​បាប​តាម​ផ្លូវ​វិជ្ជា​ងងឹត នឹងមានចាក់ផ្សាយលើកម្មវិធីទូរស័ព្ទ Soyo តែមួយគត់។

ភាពយន្តភាគនេះនឹងឆក់យកអារម្មណ៍ទស្សនិកជនឱ្យជក់ចិត្ត ​ព្រោះជាភាពយន្តកើតចេញពីស្នាដៃ អ្នកនិពន្ធប្រលោមលោកដ៏ល្បីអ្នកស្រី ម៉ីស​ន សុធារី ដែល​ប្រើនាម​ ពេជ្រ បណ្ឌិត។ «ផ្ទះគ្រូទាយ» ក៏ជាប្រលោមលោកល្អបំផុតប្រចាំឆ្នាំ ដែលមានការគាំទ្រ និងចូលចិត្តអានច្រើនជាងគេ ពិសេសត្រូវបានផលិតដោយផលិតកម្ម Studio4 ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការផលិតខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។

ដោយភាពយន្តភាគនេះកំពុងស្ថិតក្នុងបន្ទប់កាត់ត Sabay សូមបង្ហាញរូបភាព សកម្មភាពផលិត និងរូបភាពក្រៅឆាកមួយចំនួនសម្រាប់មិត្តអ្ននអាន និងកំពុងរង់ចាំតាមដានសាច់រឿងថ្មីមួយនេះ ខាងក្រោម៖

Soyo Cambodia គឺ​ជា​បណ្តុំ​វីដេអូ​សម្បូរ​បែប ដែល​ទស្សនិកជន​អាច​រក​បាន​រឿង​ថ្មីៗ​ជា​ច្រើន​។ ទាយ​យក​កម្មវិធី Soyo ឥឡូវនេះដោយឥតគិតថ្លៃ​ ដើម្បី​ទស្សនា​រឿង​ខ្សែ​ភាពយន្ត រឿងភាគខ្មែរ ថៃ កូរ៉េ ចិន ហូលីវូដ និង​ប្រទេស​ជា​ច្រើន​ទៀត តាមរយៈ៖

App Stor និង Play Store

អត្ថបទ៖ Sunny

អត្ថបទពេញនិយម