ភាព​យន្ត​ដាយណូស័រ​វគ្គ​ថ្មី​ "Jurassic World: Fallen Kingdom” បញ្ចេញ Trailer ជា​ផ្លូវ​ការ

  • 2017-12-08 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ប្រភេទ​សត្វ​ចម្លែក​ដាយណូស័រ​វគ្គ​ថ្មី "Jurassic World: Fallen Kingdom” ដែល​ជា​វគ្គ​បន្ត​ពី​វគ្គ​មុន "Jurassic World” បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៥ បាន​បញ្ចេញ​ Trailer ជា​ផ្លូវ​ការ​ហើយ។

ភាព​យន្ត​ "Jurassic World” នេះ​បាន​បំបែក​ឯកត្តកម្ម​ជា​ច្រើន​ ព្រម​ទាំង​រក​ចំណូល​បាន​ដល់​ទៅ​ជាង ១,៦៧២ ប៊ីលាន​ដុល្លារ​ឯណោះ។

បើ​យោង​ទៅ​តាម​សាច់​រឿង​ដែល​បាន​បង្ហាញ​ក្នុង​ Trailer នេះ​វិញ​គេ​សង្កេត​ឃើញ​ថា​ ក្នុង​វគ្គ​ថ្មី​នេះ​គេ​ផ្ដោត​សំខាន់​ទៅ​លើ​ជីវិត​សត្វ​ ដាយណូស័រ ទាំង​អស់​ដែល​កំពុង​រស់​នៅ​លើ​កោះ​ ខណៈ​ពេល​គេ​កំពុង​តែ​បំផ្លាញ​កោះ​នោះ​ចោល។ ដូច្នេះ​ហើយ​ទើប​តួអង្គ​សំខាន់ៗ Owen (សម្ដែង​ដោយ​ Chris Pratt) និង Claire (សម្ដែង​ដោយ Bryce Dallas Howard) ព្យាយាម​រក​មធ្យោបាយ​ដើម្បី​ជួយ​សត្វ​ដែល​កំពុង​រង​គ្រោះ​ទាំង​នោះ។

ភាពយន្ត​ "Jurassic World: Fallen Kingdom” នេះ​ដាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ ២០១៨​ ខាង​មុខ៕

តោះ! អីចឹង​មក​មើល​ Trailer ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម