គ្រាន់​តែ​លក់​គ្រឿង​សម្អាងសោះ Ariana Grande រក​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ​

  • 2017-12-08 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ធម្មតា​តារា​ល្បីៗ​ជា​ច្រើន​រូប​មិន​ថា​ Britney Spears, Justin Bieber ឫ Lady Gaga ជា​ដើម​សុទ្ធ​តែ​មាន​ផលិត​ផល​ម៉ាក​ផ្ទាល់​ខ្លួន​ដើម្បី​លក់​ឲ្យ​អ្នក​គាំទ្រ​ ដែល​ផលិត​ផល​ទាំង​នោះ​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

ចំណែក​ឯ​អ្នក​ចម្រៀង​ពូកែ​ធ្វើ​សំឡេង​ Ariana Grandeនេះ​វិញ​ក៏​រក​ចំណូល​បាន​មិន​ធម្មតា​ដែរ បើ​គិត​ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ដែល​នាង​បាន​ចាប់​ផ្ដើម​លក់​ផលិតផល​នេះ Ariana អាច​រក​ចំណូល​បាន​ដល់​ទៅ ១៥០​ លាន​ដុល្លារ​ឯណោះ។

ចំពោះ​ផលិតផល​ទាំង​អស់​របស់​នាង​ គឺ​មាន​ដូច​ជា​ទឹក​អប់​ម៉ាក "Moonlight”, “Sweet Like Candy” និង "Ari”។​ ផលិត​ផល​ទាំង​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​លក់​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ ដែល​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ផលិត​ផល​ ជា​ពិសេស​គឺ​ពី​អ្នក​គាំទ្រ​នាង​តែ​ម្ដង៕

អាន​អត្ថបទ៖

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី