វិធីសាស្ត្រ​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​លើ CV ពេល​សម្ភាស​ការងារ

  • 2017-12-08 08:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្លាស់ប្តូរ​ការងារ​ញឹកញាប់ ក៏ដូចជា​ប្រវត្តិ​នៃ​ការ​ផ្អាក​ការងារ​ត្រូវ​បាន​ឃើញ​ជារឿយៗ​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប។ វា​បាន​បង្ហាញ​ទៅ​អនាគត​ចៅហ្វាយ​របស់​អ្នក​ថា​អ្នក​មាន​រឿង​លាក់បាំង​នឹង​ពួកគាត់ ដូច្នេះហើយ ត្រៀមខ្លួ​ន និង​ឆ្លើយ​ទៅនឹង​សំ​នួ​រទាំង​នោះ​នៅពេល​ធ្វើការ​សម្ភា​ន៍​ឱ្យ​ហើយ​ទៅ​។​

​វា​ពិតជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​យល់ច្បាស់​ថា រាល់​ច​ន្លោះ​ប្រហោង​ទាំងឡាយ​ដែល​មាន​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​តែងតែ​មាន​ផ្លូវ​ក្នុង​ការ​ដោះ​ស្រាយ ហើយ​អ្នក​ពុំ​ចាំបាច់​ព្រួយបារម្ភ​អំ​ពី​បញ្ហា​ដែល​អ្នក​ត្រូវ​ប្រ​ឈម​នៅពេល​សម្ភាសន៍​ក្នុង​ការបកស្រាយ​អំ​ពី​ខ្លួន​អ្នក​ឡើយ​។ អ្វី​ដែល​អ្នកត្រូវការ​នោះគឺ ហ្វឹកហាត់​ឱ្យ​បានល្អ និង​ត្រៀម​ហេតុផលដ៏​មាន​ប្រសិទ្ធភាព និង​សម​រ​ម្យ​នៅពេលដែល​អ្នកបកស្រាយ​អំ​ពី​បញ្ហា​ដែល​ទា​ក់ទង​នឹង​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​។

គ​ន្លឹះ​សំខាន់​នៅត្រង់​នេះ​គឺ ការ​រួមបញ្ចូល​គ្នា​រវាង​ភាព​ស្មោះត្រង់​ជាមួយ​នឹង​មធ្យោបាយ​ដែល​អាច​ជួយ និង​មាន​ប្រយោជន៍​ក្នុង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍​ល្អៗ​ទៅកាន់​អនាគត​ចៅហ្វាយ​របស់​អ្នក ក៏ដូចជា​ដើម្បី​បំបាត់​នូវ​រាល់​ចម្ងល់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គាត់​ផង​ដែរ​។ ​ ​

​តើ​អ្នក​ត្រូវ​បកស្រាយ​យ៉ាងណា​ អំពី​បញ្ហា​ដែល​អ្នក​ត្រូវ​ផ្អាក​ពី​ការងារ​ចាស់​របស់​អ្នក​?

​ការ​ដែល​មាន​ប្រវត្តិ​ផ្អាក​ពី​ការងារ​នៅក្នុង​ប្រវត្តិរូប​សង្ខេប គឺជា​បញ្ហា​ដ៏​ចម្បង​ដែល​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ភាគច្រើន​បាន​ជួបប្រទះ​។ នៅក្នុង​ប្រវត្តិ​ការងារ​ដែល មាន​ការផ្អាក​ពី​ការងារ ឬ​ការ​លា​ឈប់​អំពី​ការងារ​ច្រើន អាច​នឹង​បង្ហាញថា​អ្នក​គឺជា​បុគ្គលិក​ដែល​មិនអាច​ទុកចិត្តបាន ហើយ​និយោជក​ភាគច្រើន​នឹងមិន​រើសយក​អ្នក​ដើម្បីឱ្យ​បម្រើ​ការងារ​នោះឡើយ​។

ជាទូទៅ ការ​ដែល​មានបទ​ពិសោធន៍​ការងារ​ចាប់ពី ៥​ឆ្នាំ ទៅ​៨​ឆ្នាំ​ គឺ​គ្រប់​គ្រាន់​ណាស់​ទៅហើយ ក៏ប៉ុន្តែ ទោះជាយ៉ាងណា​អ្នក​ក៏​ត្រូវតែ​បកស្រាយ​អំ​ពី​ហេតុផល​ដែល​អ្នក​លា​ឈប់​អំ​ពី​ការងារ​ចាស់​របស់​អ្នក​ដែរ​។

ជ​ម្រើ​សដ៏​ឆ្លាត​វៃ​ក្នុងការ​ពន្យល់​អំ​ពី​បញ្ហា​នេះ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អនាគត​និយោជក​របស់​អ្នក​នោះ​ដឹងថា​អំឡុង​ពេល​នោះ​អ្នក​មាន​រឿង​ដ៏​ចាំបាច់​ដើម្បី​បំ​ពេញ​។ អ្នក​អាច​ប្រាប់​ពួកគាត់​ថា​អ្នក​បាន​បំពេញការងា​រមួយ​ចំ​នួន​ដែល​ពិតជា​មាន​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ដែល​មាន​បំ​ណង​រើសយក​អ្នក​ដើម្បី​បម្រើ​ការងារ​នា​ពេលអនាគត​។

ឧទាហរណ៍​ដូចជា ការងារ​ស្ម័គ្រចិត្ត ការងារ​ស្រាវជ្រាវ​ផ្សេងៗ ការសិក្សា​ជំនាញ​ដែល​ថ្មី ឬ​ភាសាបរទេស ចូលរួម​នៅក្នុង​វ​គ្គ​បណ្ដុះ​បណ្ដាល ឬ​វ​គ្គ​សិក្សា​ផ្សេងៗ ដែល​សុទ្ធ​សឹង​ជា​សកម្មភាព​ដែល​ដែល​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​និយោជក​និយោជក​របស់​អ្នក ព្រម​ទាំង​មើល​ឃើញថា​អ្នក​ពិតជា​មាន​សារៈប្រយោជន៍​ដល់​ក្រុមហ៊ុន​។

​ ​ ​ការ​ខ្វះ​បទពិសោធន៍៖

​ប្រសិនបើ​អ្នក​ខ្វះ​បទពិសោធន៍​នៅក្នុង​ជំ​នា​ញ​ដែល​ត្រូវ​ទាមទារ​ចាំបាច់​នោះ អ្នក​ត្រូវ​បង្ហាញ​ទៅកាន់​ចៅហ្វាយ​របស់​អ្នក​ថា អ្នក​មាន​ឆន្ទៈ​មោះមុត​ក្នុងការ​រៀន ហើយ​អ្នក​ពិតជា​អាច​រៀនជំ​នា​ញ​ថ្មីៗ​បាន​យ៉ាង​ងាយ និង​ឆាប់រ​ហ័​ស​។

មិនមែន​បេក្ខជន​ដែល​មាន​សមត្ថភាព​ទាំងអស់​ត្រូវ​មានបទពិសោធន៍​ការងា​ការងារ​ច្រើន​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​ដែល​បង្ហាញថា​អ្នក​ពិតជា​មាន​ចំនាប់អារម្មណ៍​ខ្លាំង​ចំ​ពោះ​ការងារ​នេះ ហើយ​អ្នក​គឺជា​បុគ្គលិក​ដែល​លះបង់​ចំពោះ​ការងារ ទើប​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​បាន​។

ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប​ញ្ចុះ​បញ្ចូល​អនាគត​ចៅហ្វាយ​របស់​អ្នក​ថា​អ្នក និង​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការ​បំពេញការងារ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ្នក​ស័ក្តិ​សមនឹង​លក្ខ​ខ័​ណ្ឌ​ការងារ​របស់​ក្រុមហ៊ុន ផ្ដល់ឲ្យ​ពួកគេ​នូ​វ​ល​ទ្ធ​ផល​ដ៏​ល្អ​បំ​ផុត ព្រម​ទាំង​ធ្វើ​ជា​បុគ្គលិក​ដ៏​សកម្ម​បំផុត​។

​ ​ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ៖

​ជា​ការពិត​ណាស់​ដែល​គ្មាន​ជ​ម្រើ​ស​អ្វីដែល​អាចឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​ភាព​ស្មោះ​ត្រង់​ឡើយ​។ ដើម្បី​កុំឱ្យ​អនាគតន​យោជក​របស់​អ្នក​បាត់បង់​ចំ​ណាប់​អារម្មណ៍​ល្អៗ​ដែល​មាន​មក​លើ​អ្នក​នោះ អ្នក​មិន​ត្រូវ​បន្ទោស​លើ​ក្រុមហ៊ុន​ដែល​អ្នក​ធ្លាប់​ធ្វើការ​នោះទេ ត្រូវ​បង្ហាញថា​អ្នក​ចាត់ទុក​វា​ជា​បទពិសោធន៍​សម្រាប់​ថ្ងៃក្រោយ​។

មាន​ឱកាស​ច្រើនណាស់​ដែល​ចៅហ្វាយ​របស់​អ្នកនឹង​អាច​យល់​ពី​វា​។ លើកឡើង​រាល់​ល​ទ្ធ​ផល​វិជ្ជមាន​ទាំងឡាយ​ដែល​វា​បាន​ផ្ដល់ឱ្យ​អ្នក ហើយ​នៅពេល​នេះ​អ្នក​បាន​យល់ច្បាស់​អំ​ពី​កំ​ហុ​ស​របស់​អ្នក​ហើយ​។ ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​រឿង​នេះ ហើយ​លើកឡើង​នូ​វ​ហេតុផល​ក្នុង​ន័យ​ដែល​អ្នក​ពេញ​ចិត្តនឹង​ឈប់​ពី​ការងារ​នោះ​។ ទោះបីជា​យ៉ាងណា ប្រសិនបើ​អ្នកមាន​យោបល់ ឬ​សេចក្ដីបញ្ជាក់​ផ្សេងៗ​នោះ មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់​ទៅ​ពួកគេ​ឡើយ​។

​មិន​មាន​សញ្ញាប័ត្រ ឬ​កម្រិត​នៃ​ការសិក្សា​មិន​គ្រប់​គ្រាន់៖

​ភាព​ជោគ​ជ័យ​មិនមែនសំ​ខាន់​ស្ថិតនៅលើ​ចំ​នួន​សញ្ញាបត្រ ឬក៏​កម្រិត​នៃ​ការសិក្សារ​ឡើយ​។ ដូច្នេះ​នៅពេលដែល​អ្នក​ត្រូវគេ​សូរ​អំ​ពី​សញ្ញាបត្រ​ដែល​ទា​ក់ទង​នឹង​ជំ​នា​ញ អ្នក​ត្រូវ​ព្យាយាម​លើកឡើង​អំពី​ភាព​ជោគ​ជ័​យ​របស់​អ្នក ក៏ដូចជា​បទពិសោធន៍​ការងារ​របស់​អ្នក​ផងដែរ​។ ក៏ប៉ុន្តែ​ដើម្បី​ធ្វើឱ្យ​ការ​អប់​រំ​របស់​អ្នក​លេច​ធ្លោ​នោះ អ្នក​អាច​និយាយថា​អ្នក​កំពុងតែបន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាប​ត្រ​របស់​អ្នក (​ប្រសិនបើ​វា​ជា​ការពិត​) ដែល​វា​នឹង​មាន​ប្រយោជន៍​ដល់​មុខ​តំណែង ហើយ​វា​បាន​បង្ហាញ​ថា​អ្នកមាន​ឆន្ទៈ​ក្នុង​ការ​រៀន​ជំ​នា​ញ និង​យុទ្ធសាស្ត្រ​ថ្មី ដែល​វា​នឹង​ផ្ដល់​ប្រយោជន៍​ទៅដល់​ក្រុមហ៊ុន​។

​ការ​ដែល​មាន​ស​ញ្ញាប​មិន​បាន​បញ្ជាក់​អំពី​កម្រិតនៃ​ការ​បំ​ពេញ​ការងារ​នោះ​ទេ។ ដូច្នេះហើយ អ្នក​គ្រាន់តែ​លើកឡើង​នូ​វ​ចំនុចខ្លាំង​របស់​អ្នក ហើយ​ពន្យល់ថា​តើ​អ្នក​បាន​រៀបចំ​គ​ម្រោ​ង​បានល្អ​យ៉ាងណា​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​របស់​អ្នក​ដើម្បី​ផ្ដល់​នូ​វ​ល​ទ្ធ​ផល​ជាទី​គាប់ចិត្ត​ដល់​ក្រុមហ៊ុន៕ ​

ស្វែង​រក​ការងារ​ធ្វើ សូម​ចូល​ទៅ​កាន់៖ everjobs.com.kh

ប្រភព៖ Everjobs  

អត្ថបទពេញនិយម