ស្ងាត់ៗ​លេចឮ​ថា ម្ចាស់​បទគេ​ចូល​មើលខ្ទង់ប៊ីលានដង Party Rock Anthem មក​​ខ្មែរ​នៅ​ចុងឆ្នាំ​នេះ​

  • 2017-12-09 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ច​ម្រៀង​ដ៏​ល្បី​លំ​ដាប់​ថ្នាក់​ពិ​ភព​លោក​គឺ​ក្រុម LMFAO កាលពី​ឆ្នាំ ២០១១ បាន​បំបែក​កំណ​ត់​ត្រាច​ម្រៀ​ង​របស់ខ្លួន​គឺ​បទ Party Rock Anthem ដែល​មាន​ចំនួន​អ្នកទស្សនា​យ៉ាងច្រើន ហើយ​ក្បាច់​រាំ​របស់​ពួកគេ​ក៏​ត្រូវបាន​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិ​ភព​លោក នាំគ្នា​យកមក​រាំ​យ៉ាង​ឡូយ​ផងដែរ​។

ថ្មីៗ​នេះ​ដែរក៏​ស្រាប់តែ​លេចឮដំណឹង​ផ្លូវការ​ពី​ប្រភព​​ទុកចិត្ត​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា តារា​ច​ម្រៀង​ម្នាក់​នៅក្នុង​ចំ​ណោម​ពួកគេ នឹង​មក​ស្រុក​ខ្មែរ​នៅ​ចុងឆ្នាំ​នេះ​។​

ក្រុម LMFAO បាន​ចែកផ្លូវ​គ្នា​កាលពី​ចុងឆ្នាំ ២០១២ ដោយ Redfoo និង SkyBlu ក៏​បាន​ដើរ​ផ្លូវ​រាងខ្លួន ប៉ុ​ន្តែ​ពួកគេ​នៅតែ​មានទំ​នាក់​ទំ​នង​ល្អ​នឹង​គ្នា រវាង​ពូ​និង​ក្មួយ​ដដែល​។

គួរ​បញ្ជាក់​ផងដែរ​អតីត​ក្រុម LMFAO បាន​ធ្វើឲ្យពិ​ភព​លោក​ស្គាល់​ពួកគេ​កាន់តែច្បាស់​តាម​រយៈ​បទ Party Rock Anthem, Sexy and I Know It, Sorry for Party Rock ជាដើម​។ ទោះជា​យ៉ាង​ក្តី ប្រភពព័ត៌មាន​មិនទាន់​បញ្ជាក់​ច្បាស់​ទេ​ថា តារា​ច​ម្រៀង​រូបណា​ក្នុង​ចំ​ណោម​ពួកគេ​នឹង​មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ដូច្នេះ​សូម​រង់ចាំ​ព័​ត៌មាន​បន្ទាប់​៕​

ដោយ៖ ថា​ ម៉ាលីដា