អ្នកវិភាគ Ming-Chi Kuo ថា iPhone ២០១៨ នឹងមានថាមពលថ្មខ្លាំងជាង ២០១៧
- 2017-12-08 11:37:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិភាគ Ming-Chi Kuo ថា iPhone ២០១៨ នឹងមានថាមពលថ្មខ្លាំងជាង ២០១៧
ចន្លោះមិនឃើញ
កំពូលអ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities ដែលទាយពីស្ថានភាពក្រុមហ៊ុន Apple ប្រុងនឹងកើតឡើងមិនងាយខុសលោក Ming-Chi Kuo និយាយថា iPhone ឆ្នាំ ២០១៨ទាំងបីគ្រឿងនឹងមានថាមពលថ្មធំជាង iPhone 8, 8 Plus និង iPhone X ដែលបង្ហាញក្នុងឆ្នាំ ២០១៧ ទៅទៀត ។
កាលពីមុន Kuo បានព្យាករណ៍ថា Apple នឹងមិនបង្កប់បច្ចេកវិទ្យាស្កេនក្រយៅដៃ Touch ID លើ iPhone ជំនាន់ក្រោយទេ ហើយពួកវានឹងមានផ្ទៃអេក្រង់លាតពេញភ្នែក ។ Kuo ក៏បាននិយាយដែរថា iPhone ជំនាន់ក្រោយអាចដាក់ស៊ីមកាតពីរដោយអះអាងដូច្នេះក្រោយពីលោកដឹងថា Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុន Intel ដើម្បីនាំយកបច្ចេកវិទ្យា 5G ដែលត្រូវបានគេតេស្តមើលកាលពីដើមឆ្នាំ ២០១៧ នេះ ។ ទោះជាយ៉ាងណាក៏ដោយវាមិនច្បាស់នោះទេថាតើ iPhone ២០១៨ មានប្រព័ន្ធសេវា 5G ឬក៏អត់នោះទេ ៕