វត្តមាន CL លើកទី១នៅកម្ពុជា ផ្អើល​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​(វីដេអូ)

  • 2017-12-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះពាក់កណ្ដាល​អាធ្រាត្រ​ក្ដី អ្នក​គាំទ្រ​កំពូល​តារា​ចម្រៀង K-Pop Lee Chaerin ឬ CL បាន​បង្ហាញ​​ខ្លួន​យ៉ាង​​ច្រើន​កុះករ​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​យប់​មិញ​ ដើម្បី​ធ្វើ​ការ​ស្វាគមន៍​ដល់​តារា​ក្នុង​ដួង​ចិត្ត​​ ដែល​នឹង​ត្រៀម​ធ្វើ​ការ​ប្រគំតន្រ្តី​ដ៏ធំ​មួយ​សម្រាប់​ដំណាច់​ឆ្នាំ​២០១៧​នេះ។

ក្នុង​ដំណើរ​មក​ដល់​ដែន​ដី​សុវណ្ណភូមិ​ជា​លើក​ដំបូង​ CL មិន​ត្រឹម​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ចោមរោម​យ៉ាង​សម្បើម​​នោះ​ទេ សម្បី​តែ​សិល្បករ សិល្បការិនី ដូច​ជា​ Pey Pey Dy កីឡាការិនី ស៊ន សៀវម៉ី និង​ក្រុម​រាំ​អាជីពវ័យ​ក្មេង​មួយ​ចំនួន​​ទៀត​បាន​ឈរ​ត្រៀបត្រា​​​រងចាំ​​វត្តមាន​របស់​នាង​យ៉ាង​កក់ក្ដៅ​ផង​ដែរ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី