បើ​មាន​ Bitcoin មួយ​ អាច​ទិញ​ឡាន​បាន​​ពេល​នេះ

  • 2017-12-09 02:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​ជា​ច្រើន​ថា​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin នឹង​បន្ត​ឡើង​ថ្លៃ​​ជា​បន្ត​បន្ទាប់​ ដោយ​មាន​អ្នក​ជំនាញ​ខ្លះ​អះអាង​ថា​តម្លៃ​ Bitcoin នឹង​ឡើង​ដល់​ ៤ ម៉ឺន​ដុល្លារ​នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១៨។

កាល​ពី​ម្សិលមិញ​នេះ​ Bitcoin បាន​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​មួយ​ឯកតា​មាន​តម្លៃ​ប្រមាណ​ ១៧ ០០០ ដុល្លារ។ ដោយ​ឡែក​តម្លៃ​របស់​ Bitcoin នា​ពេល​បច្ចុប្បន្ន​សល់​ត្រឹម​តែ​ប្រមាណ​ ១៥ ៨០០ ដុល្លារ​ប៉ុណ្ណោះ មាន​​ការ​ធ្លាក់​ចុះ​តម្លៃ​ជា​ច្រើន​ក្នុង​ពេល​ ១ ថ្ងៃ។ ​​

​Michael Gronager នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សុវត្ថិភាព​ Chainalysis បាន​​លើក​ឡើង​ថា​នៅ​សប្ដាហ៍​ក្រោយ​តម្លៃ​របស់​ Bitcoin អាច​នឹង​​កើន​ឡើង​​បន្ត​ទៀត​ ប៉ុន្តែ​មិន​មែន​​ឡើង​​​​ខ្លាំង​ដូច​ក្នុង​សប្ដាហ៍​នេះ​ឡើយ៕

​​​

ប្រភព៖ Coin Desk   ប្រែ​សម្រួល៖ សុខហេង