បើចង់រកស៊ីក្នុងវិស័យ IT ត្រូវហ៊ានលិឍអំបិល ៣ ទៅ ៥ ឆ្នាំ
- 2017-12-12 04:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចង់រកស៊ីក្នុងវិស័យ IT ត្រូវហ៊ានលិឍអំបិល ៣ ទៅ ៥ ឆ្នាំ
ចន្លោះមិនឃើញ
បទពិសោធន៍ក្រោយចូលរួម Barcamp tech talk សំរាប់អ្នកត្រៀមចាប់ផ្តើម business
១) សហគ្រិនត្រូវមានចក្ខុវិស័យច្បាស់លាស់ ហើយអាចសរសេរវាឡើងឲ្យចេញជាផែនការអាជីវកម្ម។
២) ត្រូវមានយុទ្ធសាស្ត្រឲ្យបានល្អក្នុងការចាត់ចែងហិរញ្ញវត្ថុ ដោយយ៉ាងហោចណាស់ត្រូវអាចរស់រានបានចន្លោះពី ៣ ទៅ ៥ ឆ្នាំ បើចង់រកស៊ីក្នុងវិស័យ IT។
៣) ត្រូវមានក្រុមការងារដោយឈរលើចក្ខុវិស័យរួម ប្រកបដោយការតាំងចិត្ត និងប្តូរផ្តាច់។
៤) ត្រូវមានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ទៅលើ បច្ចេកវិទ្យាដែលក្រុមខ្លួនកំពុងតែប្រើប្រាស់ និងអភិវឌ្ឍន៍។
៥) ឆ្លងតាមបទពិសោធន៍សហគ្រិនមុនៗ គាត់សង្កេតឃើញថា វិស័យ ICT កំពុងតែផ្ទុះឡើងហើយ តែខ្វះអ្នកជំនាញពិតប្រាកដនៅក្នុងស្រុកខ្មែរ ព្រោះអ្នកអភិវឌ្ឍន៍កម្មវិធី ឬគ្រាន់តែសរសេរកម្មវិធីកំព្យូទ័រ និងទូរសព្ទសម្រាប់ដូរបាយតែប៉ុណ្ណោះ មិនមែនជាអ្នកជំនាញកម្រិត Software Engineer ឬ Software Architect ឡើយ (គ្រាន់តែជាកម្មករ IT)។
៦) បើមានចំណុចទាំង ៥ ខាងលើហើយ សហគ្រិនដែលចង់ចាប់ផ្តើមអាជីវកម្ម និងខ្វះហិរញ្ញវត្ថុ អាចទៅធ្វើការទំនាក់ទំនងជាមួយក្រុម Investor បានព្រោះពួកគាត់មានលុយ និងចង់វិនិយោគជាមួយសហគ្រិនថ្មីៗ វ័យក្មេងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។