រំឭក​ការ​ប្រកួត​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ រវាង​ក្រុម​ត្រកូល Manchester ឆ្នាំ​២០០៩ (វីដេអូ)

  • 2017-12-10 04:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប El Clasico និងជំនួប​រវាង​ក្រុម​ត្រកូល Milan (AC Milan និង Inter Milan) ព្រម​ទាំង​ជំនួបក្លិប​ត្រកូល Manchester ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុតក្នុង​លីគបាល់​ទាត់​អឺរ៉ុប។

ក្នុង​ចំណោមនោះ ជំនួបលើ​វាល​ស្មៅរវាង​ក្រុម Manchester United និង Manchester City នៅ​ឆ្នាំ​២០០៩ ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​​បំផុត រវាង​ក្រុម​ត្រកូល Manchester។

ការ​ប៉ះ​គ្នា​រវាង Manchester United និង Manchester City កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០០៩ គឺ​ជា​ការ​​ប្រកួត​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួប​គ្នា​រវាង​ក្លឹប​ត្រកូល​ដូច​គ្នា​នេះ។ នេះ​បើ​តាម​លោក Sir Alex Ferguson។

កាល​នោះ​ គឺ​លទ្ធផល Man Utd ៤-៣ Man City។ ខាង​បិសាច​ក្រហម​មាន​ដូចជា​កីឡាករ Wayne Rooney, Michael Owen ខណៈ​ក្រុម​មេឃ​ខៀវ​មាន​ដូច​ជា Craig Bellamy និង Tevez ជា​ដើម។

ទស្សនាវីដេអូ៖

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត