អ្នក​ឌីហ្សាញ​ផលិតផល Apple ដ៏​ល្បី​កាល​ពី ៥ ឆ្នាំ​មុន​ត្រឡប់​មក​​ដឹក​នាំ​ក្រុម​វិញ​

  • 2017-12-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jony Ive ជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​របស់ Apple ដែល​បាន​ឌីហ្សាញ​ស្ទើរ​រាល់​ផលិតផល​ទាំង​អស់​ឱ្យ Apple ព្រម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ផង​ដែរ បាន​ត្រឡប់​មក​ដឹក​នាំ​ក្រុម​អ្នក​ឌីហ្សាញ​វិញ​បន្ទាប់​ពី​​​រូប​លោក​ចាក​ចេញ​​​ពី Apple អស់​ជិត ២ ឆ្នាំ​។

ចុច​អាន​៖ ប្រវត្តិ​លោក Jony Ive និង​ស្នាដៃ​ដ៏​ល្បីកក្រើក​

ផលិតផល​របស់ Apple រួម​មាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS សុទ្ធ​តែ​បាន​ឆ្លង​កាត់​​ស្នាដៃ​​​ឌីហ្សាញ​របស់​លោក Jony Ive ទាំង​អស់។

អ្នក​ជំនាញ​​​ផ្នែក​ឌីហ្សាញ​​​​រូប​នេះ បាន​ចូល​មក​ធ្វើការ​ជាមួយ Apple តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ​​ហើយ​ក៏​ជា​បុគ្គល​មួយ​រូប​ដែល​ធ្វើការ​យ៉ាង​ស្និទ្ធ​ជាមួយ​​បុរស​កំពូល Creative លោក Steve Jobs កាល​ពី​ជំនាន់ Apple ផលិត​ចេញ iMac និង iPad ជំនាន់​​ដំបូង​។

ការ​ត្រឡប់​មកវិញ​នេះ​ដោយ​សារ​ Jony Ive ជា​បុគ្គល​សំខាន់​​មួយ​រូប​ក្នុង​ការ​ឌីហ្សាញ​ Apple Park បាន​ចេញ​រូបរាង​និង​កំពុង​សាង​សង់​បាន​ប្រមាណ​ជា ៨០ ភាគរយ​​ហើយ។

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ រក្សា