Apple អាច​ជះ​លុយ ៤០០ លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​មួយ​នៅ​អង់គ្លេស

  • 2017-12-11 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple កំពុង​ស្ថិត​ក្នុង​ជំហាន​ត្រៀម​ចំណាយ​លុយ ៤០៤ លាន​ដុល្លារ ទិញ​យក​ក្រុមហ៊ុន​អង់គ្លេស Shazam។ នេះ​បើ​ផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​និង​សេចក្ដី​ប្រកាស​ដែល​ត្រៀម​ចេញ​ផ្សាយ​ផ្លូវការ​ឆាប់ៗ​នេះ។ កន្លង​ទៅ Shazam ក៏​ធ្លាប់​ផ្គត់ផ្គង់​មុខងារ​ពិសេស​មួយ​ឲ្យ​ទៅ​ប្រព័ន្ធ Siri ​ថ្លៃ​ក្បែរ ១.០២ ប៊ីលាន (Billion) ដុល្លារ អំឡុង​ឆ្នាំ ២០១៥។​

មុខងារ​ទំនើប​របស់ Shazam នឹង​ប្រើ​រន្ធ Microphone របស់​ទូរសព្ទ ចាប់​សម្គាល់​នូវ​រាល់​បទ​ចម្រៀង​ដែល​កំពុង​ចាក់ ក្នុង​ការ​សម្គាល់​ពី​ទិន្នន័យ​នៃ​បទ​មួយ​នោះ ម្ល៉ោះ​វា​នឹង​ជួយ​ក្រុមហ៊ុន​លោក Tim Cook ក្នុង​ការ​វិវត្ត​បន្ថែម​លើ​កម្មវិធី Apple Music

បើ​ការ​ទិញ​យក​ក្រុមហ៊ុន Shazam ប្រព្រឹត្តិ​ទៅ​បាន​ដោយ​ជោគជ័យ នោះ​ក្រុម​អ្នក​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​វ័យ ១៨ ឆ្នាំ​មួយ​នេះ រួម​មាន​សេដ្ឋី​ម៉ិកស៊ីកូ​លោក Carlos Slim, ក្រុមហ៊ុន​មូលប័ត្រ​ Kleiner Perkins Caufield & Byers និង​ក្រុមហ៊ុន DN Capital Ltd ទំនង​ជា​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់ ព្រោះ​មាន Apple ជា​ខ្នង​បង្អែក​ទៅ​ថ្ងៃ​មុខ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Fonearena   ប្រែ​សម្រួល៖ កៅ រក្សា