អាច​ទេ​ដែល iPhone Xc ថោក​ជាង​ iPhone X ពាក់​កណ្ដាល?

  • 2017-12-10 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រម​គ្នា​ជាមួយ Concept រូបរាង​និង​ពាក្យ​ចចាមអារ៉ាម​ថា Apple ឆ្នាំ​ក្រោយ​អាច​ប្រកាស​បង្ហាញ​ស្មាតហ្វូន​អេក្រង់​ផ្ទៃ​ពេញ ប្រភេទ LCD ជំនួស​ដោយ​អេក្រង់​មាន​តម្លៃ​ថ្លៃ OLED។​ ក្រុម​ការងារ iDropnews បាន​ជឿជាក់ ម៉ូដែល​នោះ​ទំនង​ជា iPhone Xc ដែល​មាន​ប្រើ​កាមេរ៉ា TrueDepth (គាំទ្រ Face ID និង Animoji), បំពាក់​ឈីប A11 Bionic ឬ A12, អេក្រង់​ពេញ​ផ្ទៃ​សង​ខាង គ្មាន​ប៊ូតុង Home ជា​ដើម។

អ្វី​ដែល​ពិសេស​មុខងារ​សាក​ថ្ម​ឥត​ខ្សែ បន្ត​គាំទ្រ​លើ iPhone Xc ឆ្នាំ ២០១៨ ថ្វី​បើ​ខ្នង​ក្រោយ​មិន​មែន​ជា​កញ្ចក់ ហើយ​ជា​ប្លាស្ទិក​ធម្មតា​ក្ដី។ ចំពោះ​ការ​ដាក់​លក់​រំពឹង​ថ្លៃ​​ក្បែរ ៤៤៩ ដុល្លារ ឬ ៥៤៩ ដុល្លារ និង​អាច​ខ្ពស់​ជាង​នេះ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​អេក្រង់​និង​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម