បើ​ថា Linux សមត្ថភាព​បញ្ជូនទិន្នន័យ​លឿនជាង Window មក​ស្វែង​យល់ទាំង​អស់គ្នា​

  • 2017-12-09 03:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hard drive ត្រូវ​បាន​បែងចែក​ជា Sector ហើយ Sector ត្រូវ​ដាក់​ជា​ក្រុម​ទៅ​ជា Cluster ដែល​តំណាង​ឲ្យ Continuous block របស់ Storage space លើ Disk។ ដើម្បី​គ្រប់គ្រង Cluster ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើ​ File system។ 

File system អាច​ជា FAT ឬ File Allocation Table មាន​ប្រើ​តាំង​ពី​ឆ្នាំ ១៩៧៧ ហើយ​នៅ​បន្ត​ប្រើ​ក្នុង USB flash drive។ អ្នក​ប្រហែល​ជា​ធ្លាប់​លឺ APFS (Apple Filesystem) ជា​ស្តង់ដារ​ថ្មី​ប្រើ​លើ​ម៉ាស៊ីន Mac។ 

Linux និង Window ប្រើ​ File system ខុសគ្នា​។ File system របស់ Window គឺ NTFS (New Technology File System) ជា​ប្រព័ន្ធ​មួយ​ដែល​ក្រុមហ៊ុន Microsoft បាន​បង្កើត​សម្រាប់ Window NT 3.1 ក្នុង​ឆ្នាំ ១៩៩៣។ Linux មាន​ទម្រង់​ច្រើន​ជាង Windows ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Linux ប្រើ EXT4 (Fourth Extended File System) ជា Default ដែល​មាន​លក្ខណៈ​ស្ថិរភាព​នៅ​ឆ្នាំ ២០០៨ ដោយ​ជំនាន់​ដើម​គឺ EXT មាន​នៅ​ឆ្នាំ ១៩៩២។ File system ទាំងនេះ​មាន​ការ​រក្សាទុក​ទិន្នន័យ​ខុសៗគ្នា ដូច្នេះ​អាច​មាន​មួយ​ដំណើរការ​ល្អ និង​លឿន​ក្នុង​ការ​ចម្លង​ឯកសារ​ទំហំ​ណា​មួយ​។ 

ធាតុ​មាន​ឥទ្ធិពល​លើ​ល្បឿន​បញ្ជូន File

ពេល​អ្នក​ដំណើរការ Window និង Linux លើ​ម៉ាស៊ីន​តែ​មួយ​៖

  • កម្មវិធី​ដំណើរការ​នៅ​ក្នុង Background មាន​ចំនួន​ច្រើន​ ដូច្នេះ CPU ត្រូវ​ផ្ដោត​លើ​ការងារ​ដទៃ​ច្រើន ហើយ​ចំណាយ​ធនធាន​តិច​លើ​ការ​បញ្ជូន​ទិន្នន័យ​។ លើ Window ថ្វី​បើ​អ្នក​បិទ​គ្រប់​ផ្ទាំង Window អ្នក​នៅ​តែ​ឃើញ​មាន​កម្មវិធី​ជាច្រើន​ដំណើរការ​ក្នុង Background។ លើ Linux មាន​លក្ខណៈ​ដូចគ្នា តែ​ដំណើរការ​ប្រើប្រាស់​នូវ Memory តិច។ អ្នក​មិន​មាន​កម្មវិធី​ភ្ជាប់ Online ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​ដំឡើង​លើ​ម៉ាស៊ីន​នោះ​ទេ​។
  • ប្រភេទ Driver។ អ្នក​ប្រើប្រាស់​ Window និង Linux ប្រើ Driver ខុសៗគ្នា​។ លើ Linux មាន​ដោយ​ផ្ទាល់​ក្នុង Kernel តែម្តង ដូច្នេះ​កុំព្យូទ័រ​អ្នក​អាច​ប្រើ​បាន ឬ​មិន​បាន​លើ Hardware ណា​មួយ​។ លើ Window អ្នក​ត្រូវការ​ទាញ​យក Driver មក​ដំឡើង​តាម​ក្រោយ  ដែល​ជា​ប្រព័ន្ធ​រចនា​ឡើង​សម្រាប់ Extendable ដូច្នេះ​អាច​នាំ​ឲ្យ​មិន​សូវ​មាន​ប្រសិទ្ធភាព​។

ប្រសិនបើ​អ្នក​មិន​ដំណើរការ Window និង Linux លើ​ម៉ាស៊ីន​តែ​មួយ​ទេ អ្នក​អាច​ពិចារណា​លើ​អាយុកាល​របស់ Hard drive។ ជា​ធម្មតា Hard drive  ថ្មី​មាន​ដំណើរការ​លឿន​ជាង ហើយ USB ​ក៏​មាន​លក្ខណៈ​ដូចគ្នា​ដែរ​។ ម្យ៉ាងវិញទៀត បើ​អ្នក​ដោត​តាម Port USB 2.0 ជៀស​ជាង USB 3.0 ល្បឿន​នឹង​មាន​លក្ខណៈ​យឺត​ជាង​។

ហេតុអ្វី​បាន​ជា Linux មើល​ទៅ​ដូចជា​បញ្ជូន​លឿន​ជាង​?

មាន​ហេតុផល​មួយ​គឺ EXT4 មាន​ដំណើរការ​ល្អ​ពេល File មាន​ទំហំ​តូច ហើយ​ក៏​ល្អ​ក្នុង​ការ​គ្រប់គ្រង​នូវ Contiguous blocks ទិន្នន័យ​ធំៗ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បង្ហាញ​របស់ Phoronix ពេល​ប្រៀបធៀប​ល្បឿន Linux file system ផ្សេងៗ​ក្នុង​ការ​ចម្លង​ទិន្នន័យ​ទៅ​កាន់ USB។ EXT4 ធ្វើ​ការ​ពន្យារ​ពេល​កំណត់​ទីតាំង​ទិន្នន័យ​រហូតដល់​ទិន្នន័យ​ត្រៀម​រួច​រាល់​ក្នុង​ការ Write ចូល Disk។ 

NTFS មាន​បញ្ហា​ពី​ការ​បែងចែក (​Fragmentation) ដែល​ជា​ហេតុ​អ្នក​ត្រូវការ Defrag ម៉ាស៊ីន​ប្រើ Window ឲ្យ​បាន​ទៀងទាត់ (ប្រសិនបើ​អ្នក​មិន​ប្រើ SSD) ដើម្បី​រក្សា​សមត្ថភាព​ឲ្យ​នៅ​តែ​ល្អ​។ EXT4 ធ្វើការ Write ទិន្នន័យ​តាម​វិធី​មួយ​ដែល​មិន​មាន​បញ្ហា​នោះ​ទេ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន