Zoomer-X ឆ្នាំ ២០១៨ ទើប​មាន​លក់​នៅ​វៀតណាម​ ដឹង​តម្លៃ​ប៉ុន្មាន​ទេ?

  • 2017-12-09 04:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ Zoomer-X ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ បាន​លេច​មុខ​លើ​​ទីផ្សារ​ប្រទេស​ថៃ​ នៅ​ដើម​ខែ​សីហា​ ​ហើយ​​ប្រមាណ​មួយ ទៅ ពីរ​សប្ដាហ៍​ក្រោយ​ក៏​​បាន​បង្ហាញ​វត្តមាន​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ដោយ​ឡែក​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​វិញ ទើប​តែ​មាន​ Zoomer-X ស៊េរី​ថ្មី​លក់​ ​នៅ​ដើម​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ។

Zoomer-X ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ ៦១,៥ លាន​ដុង​ (ប្រមាណ​ ២ ៧០០ ដុល្លារ) ឯណោះ។ ជា​តម្លៃ​ដ៏​ខ្ពស់​មួយ​បើ​ធៀប​នឹង​ប្រទេស​កម្ពុជា ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២ ២០០ ដុល្លារ។

Zoomer-X ឆ្នាំ​ ២០១៨ មាន​រចនាបថ​រូបរាង​មិន​ខុស​ពី​ស៊េរី​មុនៗ​ឡើយ ប៉ុន្តែ​មាន​ការ​ប្ដូរ​ពណ៌​​រូបរាង​ រួម​ទាំង​បំពង់​ទីប​ដែក​នៅ​ផ្នែក​ខាង​​មុខ​ និង​ក្រោយ​​ ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ​មួយ​កម្រិត៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង