រកឃើញម្ចាស់ជយលាភីភាពយន្តឆ្នើម ក្នុងមហោស្រពភាពយន្តជាតិលើកទី៥ហើយ

  • 2017-12-11 00:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង ​«តម្លៃ​សេ្នហ៍» និយាយអំពី «យុវជនរិទ្ធិ ដែល​ជា​មនុស្ស​ចង់​មាន​សេរីភាព​មិន​គិត​អ្វី​ទាំងអស់​ ដូច​នេះ​ទើប​គេ​កុហក​ថា​កំពុង​ស្រលាញ់​នារី​ម្នាក់​ ដើម្បីគេចចេញពីការចាប់បង្ខំឱ្យរៀបការដោយឪពុកម្តាយ»។

ភាពយន្តនេះ​ដឹក​នាំរឿង​ដោយលោក ម៉ាធ្យូ រ៉ូ​ប៊ីន​សុន បានជាប់ពានរង្វន់មាស ជយ​លាភី​ភាព​យន្ត​ឆ្នើម​ (Best Film) ក្នុងមហោស្រពភាពយន្តជាតិលើកទី៥ អមជាមួយពានរង្វន់ តួរសម្តែងស្រីឆ្នើម សម្តែងដោយ កញ្ញា ស៊ិន យូបិន និងពានរង្វន់ជយ​លាភី​អ្នក​ថត​ភាព​យន្ត​ឆ្នើម​ (Best Cinematographer) ដោយលោក មឿន វណ្ណា និងពានរង្វន់អ្នក​ប្រព្រឹត្តិកម្ម​ភាព​យន្ត​ឆ្នើម​ (Best Post Production )របស់ផលិតកម្មខ្មែរមេគង្គ។ ​ ក្រៅពីនោះពានរង្វន់ អ្នក​និពន្ធ​ភាព​យន្ត​ឆ្នើម​ (Best Screen Play) និងពានរង្វន់ភាពយន្តដែលមានប្រជាប្រិយភាព បានទៅលើ ខ្សែភាពយន្ត ទឹកចិត្តម្តាយសម័យថ្មី និពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា ក្នុងផលិតកម្មទីក្រុងភាពយន្ត។

ជយ​លាភី​អ្នក​ដឹក​នាំរឿង​ឆ្នើម​ (Best Director) បានទៅលោក លោក​ ជុំ វិចិត្រ ដែលដឹកនាំសម្តែងរឿង​ ស៊ុប​ភើរ​មាំ ដែលនិយាយអំពី «គ្រួសារ​ដែល​រស់​នៅ​ជាប់​របង​គ្នា​តែងតែ​មាន​ការ​ទាស់ទែង​គ្នា​រវាង​ប្រពន្ធ​ និង​ប្រពន្ធ។ ចំណែក​ឯប្តី​ និង​ប្តី​គឺ​ជា​មិត្តភ័ក្តិ​នឹង​គ្នា​ ហើយ​កូន ​និង​កូន​ក៏​មាន​ចិត្ត​ទៅ​លើ​គ្នា​ដែរ​។ ដោយ​សារ​តែម្តាយ​ទាំង​សង​ខាង​មិន​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា​ ក៏បាន​ធ្វើ​ឲ្យ​ស្នេហា​រវាង​កូន​ទាំង​២​មាន​ភាព​លំបាក​» របស់ផលិតកម្ម មហាហង្ស។

ចំណែកឯ ជយ​លាភី​អ្នក​សម្តែង​ប្រុស​ឆ្នើម​ (Best Actor) បានទៅលើ លោក អ៊ួង ដារា និង លោក មុត អៀវ ជយ​លាភី​អ្នក​តុប​តែង​ឆាក​ឆ្នើម​ (Best Props Master) ក្នុងរឿង Jailbreak របស់ផលិតកម្ម កងចក្រភាពយន្ត។

ក្នុងឱកាសបិទមហោស្រពភាពយន្តជាតិលើកទី៥ ដែលប្រព្រឹត្តទៅតាំងពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១០ នេះ លោកស្រី ភឿង សាកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានវត្តមាន ជាកិត្តយស និងបានថ្លៃងកោតសរសើរពីការវិវិឌ្ឃនរបស់វិស័យភាពយន្តខ្មែរ ដែលក្នុងឆ្នាំនេះទទួលបាន ភាពយន្តល្បីៗ រហូតដល់ ១៤ចំណងជើងចូលរួមប្រកួត ព្រមទាំងប្រគល់រង្វន់ពានមាសភាពយន្តឆ្នើម អមជាមួយទឹកប្រាក់ចំនួន ៣០ លានរៀនជូនទៅដល់ម្ចាស់ភាពយន្ត «តម្លៃស្នេហ៍» របស់ផលិតកម្មខ្មែរមេគង្គ។

អត្ថបទ៖ Sunny