មហន្តរាយ​រូប​​ Photoshop ប្រចាំ​ឆ្នាំ​ ២០១៧

  • 2017-12-11 04:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៧ នេះ​គេ​ប្រទះ​ឃើញ​​រូបភាព​ល្បីៗ​ជា​ច្រើន​ដែល​មាន​កំហុស​បច្ចេកទេស​លើ​ការ​កាត់​ត​យ៉ាង​ធ្ងន់ធ្ងរ​ អាច​ឲ្យ​ទស្សនិកជន​មើល​ដឹង​ភ្លាមៗ។ រូបភាព​ល្បីៗ​ទាំង​នោះ​មាន​ដូច​ជា ៖

​​​មនុស្ស​ស្រី​លើ​​ផ្ទាំង​ផ្សព្វផ្សាយ​រឿង "The Babysitter” ​មាន​ដៃ​ស្ដាំ​ដល់​ទៅ​ពីរ

រូបភាព​ដែល​គេ​យល់​ថា​ត្រឹម​ត្រូវ

កាល​ពី​ខែ​តុលា​ តារា​ចម្រៀង​ជើង​ចាស់​ Kylie Minogue បាន​​បង្ហោះ​រូប​មួយ​សន្លឹក​លើ​ Instgram ដែល​ត្រូវ​អ្នក​គាំទ្រ​មើល​ដឹង​ថា​ជា​រូបភាព​ដែល​បាន​កាត់​ត​។ ភស្តុតាង​គឺ​​គេ​ឃើញ​ជញ្ជាំង​​ខាង​ក្រោយ​នាង​ វៀច។

វីរនារី​ Wonder Woman មិន​អាច​គេច​ផុត​ពី​ក្រសែ​ភ្នែក​ទស្សនិកជន​ឡើយ។ មាន​មនុស្ស​ជា​ច្រើន​បាន​ថត​យក​ប្លង់​ ដែល​បង្ហាញ​ថា​ក្លៀក​របស់​តួ​ស្រី​នេះ​​ ស ប្លែក​​ខុស​គេ។

ក្នុង​រូបភាព​​ខាង​ក្រោម​នេះ​ តារា​​ម៉ូដែល​ Kylie Jenner បាន​ព្យាយាម​ទាញ​ចង្កេះ​របស់​នាង​ឲ្យ​មើល​ឃើញ​តូច ​រហូត​ធ្វើ​ឲ្យ​ជញ្ជាំង​វៀច។

នៅ​ខែ​សីហា​ តារា​ចម្រៀង​ Rihanna បាន​​ធ្វើ​ឲ្យ​ល្បី​លើ​អ៊ីនធឺណិត​ ប៉ុន្តែ​មិន​មែន​ដោយ​សារ​តែ​បទ​ចម្រៀង​របស់​នាង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ដោយ​សារ​តែ​ការ​កែ​រូប​ខុស​បច្ចេកទេស​ ធ្វើ​ឲ្យ​នាង​មាន​​ក្រចក​មេដៃ​ស្ដាំ​ដល់​ទៅ​ពីរ។

​​​​​​​​​​​​​​​​​​​​​ពេល​មើល​ក្រប​ទស្សនាវដ្ដី​ Vogue ប្រចាំ​ខែ​មីនា​ មនុស្ស​ម្នា​នាំ​គ្នា​ភ្ញាក់​ផ្អើល​នឹង​​ដៃ​ដែល​វែង​ខុស​ធម្មតា​របស់​ Gigi Hadid៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី