ខ្លា​ចាស់​ Fasurak៖​ ស្វាគមន៍​ជា​និច្ច​បើ​ ឡៅ​ ចន្រ្ទា​ ចង់​សងសឹក​វិញ

  • 2017-12-12 01:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លា​ចាស់​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ Fasurak Kirracfightteam​ ថា​ ស្វាគមន៍​ជា​និច្ច​ប្រសិន​បើ​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ទ័ព​ពិសេស​ឆត្រយោង​ ៩១១​ ឡៅ​ ចន្រ្ទា​ ចង់​ប្រកួត​សងសឹក​លើ​រូប​គេ​វិញ​នៅ​ពេល​ណា​មួយ​ក៏​បាន​ដែរ។​

កីឡាករថៃ Fasurak

កីឡាករ​ Fasurak​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា​ ឡៅ​ ចន្រ្ទា​ ជា​ជើង​ខ្លាំង​ម្នាក់​របស់​កម្ពុជា​ គេ​រឹងមាំ​ និង​ល្អ​គ្រប់​ក្បាច់​ ហើយ​ប្រសិន​បើ​គេ​ខំប្រឹង​ហ្វឹកហាត់​នៅ​ពេល​ខាង​មុន​និង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។​

Fasurak ពេលឈ្នះ មៀច សុខរ៉ា

ជើង​ខ្លាំង​ទើប​បង្ហាញ​មុខ​នៅ​កម្ពុជា​ខាង​លើ​បន្ត​ថា​ បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​របស់​ ឡៅ​ ចន្រ្ទា​ គឺ​ម្យ៉ាង​ម្នាក់​និង​រូប​គេ​ ហើយ​នៅ​ពេល​ខាង​មុន​ប្រសិន​បើ​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ គេ​ចង់​សងសឹក​នោះ​អាច​ប្រាប់​ខ្លួន​បាន​ ដោយ​គ្រាន់​តែ​សុំ​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​ប៉ុណ្ណោះ។​

Fasurak ពេលឈ្នះ ឡៅ ចន្រ្ទា​ លើក​មុន

Fasurak Kirracfightteam​ ធ្លាប់​ឈ្នះ​ពិន្ទុ​កីឡាករ​ ឡៅ​ ចន្រ្ទា​ ម្ដង​ហើយ​កាល​ពី​វិច្ឆិកា​ក្នុង​កម្មវិធី​គូបូតា​របស់​សង្វៀន​បាយ័ន។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ថៃ​រូប​នេះ​ផ្ដួល​អ្នក​លេង​គុន​ខ្មែរ​ មៀច​ សុខរ៉ា​ នៅ​ទឹក​ទី៤​ ដោយ​អាជ្ញាកណ្ដាល​ផ្អាក​ព្រោះ​សមត្ថភាព​មិន​ដល់​ Fasurak​ ម្នាក់​នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​