លេខ​សម្ងាត់​ដែល​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ចូល​ចិត្ត​ប្រើ​ ខុស​គ្នា​ដាច់​

  • 2017-12-12 02:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ទង់មតិ​ថ្មី​មួយ​ធ្វើ​ឡើង​​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​ EPC Group បាន​បង្ហាញ​ថា​ជាង​ ៣៧% នៃ​មនុស្ស​ ៦០០ នាក់​ដែល​ចូល​ក្នុង​ការ​ស្ទង់​មតិ​ សារភាព​ថា​ពួក​គេ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​​ តែ​ពេល​ណា​ដែល​វិបសាយ​ប្រាប់​ឲ្យ​ពួក​គេ​ប្ដូរ​ប៉ុណ្ណោះ។

១១% នៃ​ ៦០០ នាក់​នោះ​ទៀត​សោត​ បាន​និយាយ​ថា​ពួក​គេ​ប្រើ​លេខ​សម្ងាត់​ដដែលៗ (ឬ​ស្រដៀង​ៗ​គ្នា) យ៉ាង​ហោច​ណាស់​ក៏​ ៧ ឆ្នាំ​ជាប់ៗ​គ្នា​ដែរ។ ដោយ​ឡែក​បើ​​សិក្សា​លើ​ភេទ​វិញ​ ​មនុស្ស​ប្រើ​ចូល​ចិត្ត​ប្រើ​ពាក្យ​ "password” ​ជា​លេខ​សម្ងាត់​របស់​ខ្លួន​ ច្រើន​ជាង​មនុស្ស​ស្រី​ ២,៨ ​ដង។ ចំណែក​មនុស្ស​ស្រី​ចូល​ចិត្ត​​ប្រើ​ឈ្មោះ​គូ​ស្នេហ៍​ជា​លេខ​សម្ងាត់​ ច្រើន​ជាង​មនុស្ស​ប្រុស​ ១,៣ ដង។

ទិន្នន័យ​ពី​ការ​ស្ទង់មតិ​នេះ​ដែរ​បង្ហាញ​ថា​​មាន​ ២២% សារភាព​ថា​ប្រើ​លេខ​សម្ងាត់​ដូចៗ​គ្នា​ដើម្បី​ Log In ចូល​វិបសាយ​ខុសៗ​គ្នា ហើយ​មាន​តែ​ ១៤% ប៉ុណ្ណោះ​ដែល​ប្រើ​លេខ​សម្ងាត់​ខុសៗ​គ្នា​​សម្រាប់​វិបសាយ​ខុសៗ​គ្នា៕​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង