មក​ស្គាល់​ក្លឹប​ថ្មី ​កែវ សុខផេង ​នៅ​ម៉ាឡេស៊ី ​ទើប​បង្កើត​បាន​២​ឆ្នាំ

  • 2017-12-12 02:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប ​PKNP FC ​ដែល​​ទើប​មាន​​ឱកាស​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​រយៈ​ពេល​១​រដូវ​កាល ​ក្រោយ​ពី​ជោគជ័យ​ខ្លាំង​នៅ​ក្លឹប​ក្នុង​ស្រុក​ភ្នំពេញ​ក្រោន។

ក្លឹប​ PKNP FC ​ខាង​លើ​នេះ​ដែរ គឺ​ជា​ក្លឹប​ថ្មី​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដោយ​ទើប​តែ​បង្កើត​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​ទេ តែ​អាច​បោះ​ជំហាន​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​ក្នុង​ប្រទេស​នេះ​បាន។ ក្លឹប​ដែល​មាន​ម្ចាស់​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​នៅ​ម៉ាឡេស៊ី​នេះ ​រំពឹង​ថា​ខ្លួន​នឹង​រក្សា​តំណែង​នៅ​លីគ​កំពូល​បាន​នៅ​រដូវ​កាល​ក្រោយ ​ដោយ​កំពុង​តែ​ទិញ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដើម្បី​ពង្រឹង​ក្រុម។

នៅ​លីគ​កំពូល​របស់​ម៉ាឡេស៊ី ​ចាប់​ពី​រដូវ​កាល​ក្រោយ​នេះ​ទៅ មាន​ការ​ផ្លាស់ប្ដូរ​ច្បាប់​មួយ​ចំនួន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ។ ដោយ​ចាប់​ពី​ឆ្នាំ​២០១៨​ដល់​២០២១ ​ក្លឹប​នៅ​លីគ​កំពូល​ទាំង​អស់​អាច​ទិញ​កីឡាករ​បរទេស​បាន​៥​នាក់ ដោយ​បូក​បញ្ចូល​កីឡាករ​នៅ​តំបន់​អាស៊ី​ម្នាក់ ​និង​តំបន់​អាស៊ាន​ម្នាក់។ ដូច្នេះ​ហើយ ​នេះ​អាច​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កីឡាករ​នៅ​កម្ពុជា ក៏​ដូចជា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ាន ​អាច​ទៅ​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​បាន៕

អត្ថបទ៖ មុន្នីរម្យ