បង្ការជាមុន ចៀសវាងមហន្តរាយធ្ងន់ធ្ងរ
- 2017-12-12 09:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ការជាមុន ចៀសវាងមហន្តរាយធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
ការវាយប្រហារលើអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានកើតមានជាហូរហែទោះបីវាមិនទាន់នាំការខូចខាតធ្ងន់ធ្ងរក៏ពិតមែន។
លោក ហ៊ត គីមសៀង ប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន First Cambodia ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យាឈានមុខគេមួយនៅប្រទេសកម្ពុជាបានឲ្យដឹងថា ថ្វីត្បិតប្រទេសកម្ពុជា មិនទាន់ជួបប្រទះការវាយប្រហារធ្ងន់ធ្ងរដូចប្រទេសមួយចំនួន ប៉ុន្តែវានៅតែអាចកើតឡើងគ្រប់ពេលដោយចៀសមិនផុត។
លោកថា ផលប៉ះពាល់មិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិតែប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំងមូល។
លោកបញ្ជាក់ថា ការរៀបចំប្រព័ន្ធបណ្ដាញសុវត្ថិភាពមានភាពទន់ខ្សោយ ងាយរងគ្រោះការកើតការវាយប្រហារផ្សេងៗ។
លោកបានក្រើនរំលឹកថា ចាប់ពីពេលនេះគ្រប់ស្ថាប័នគួរមានការពិនិត្យឡើងវិញ ពង្រឹងការយកចិត្តទុកដាក់លើប្រព័ន្ធសុវត្ថិភាព។ កម្ពុជាត្រូវគេមើលឃើញ អាចស្ថិតក្រោមគោលដៅពីឧក្រិដ្ឋជនអ៊ីនធឺណិត ដូច្នេះការបង្ការបានមុនអាចចៀសវាងមហន្តរាយដែលមិនអាចមើលស្រាលបាន។
ក្រុមហ៊ុន First Cambodia សប្តាហ៍មុននេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការវិវត្តិន៍នៃប្រព័ន្ធប្រតិបត្តិការនៅលើគេហទំព័រ និងការព្រួយបារម្ភជុំវិញការរៀបចំលើប្រព័ន្ធសុវត្ថិភាព។
សិក្ខាសាលា ដែលរៀបចំពេញមួយព្រឹកនេះ មានការចូលរួមពីក្រុមហ៊ុន F5 Network ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសុវត្ថិភាពលើគេហទំព័រ និងក្រុមហ៊ុន VST ECS ដែលជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យានៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕