ទុក​ GoPro ចោល​កណ្ដាល​វាល​ មាន​អី​! បក្សីមួយក្បាលលួចយកទៅ​បាត់​​

  • 2017-12-13 01:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រើ​ប្រាស់​ GoPro ម្នាក់​នៅ​ក្នុង​ប្រទេស​ន័រវែស​បាន​ប្រើ​ប្រាស់​កម្ទេច​នំប៉័ង​​បញ្ឆោត​ឲ្យ​បក្សី​មួយ​ប្រភេទ​ហោះ​មក​កៀក​ ដើម្បី​ថត​យក​ទិដ្ឋភាព​ Close-Up (នៅ​កៀក) ពេល​ដែល​បក្សី​ស៊ី​ចំណី។

ប៉ុន្តែ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​នឹក​ស្មាន​ ព្រោះ​មានបក្សី​មួយ​ក្បាល​ បាន​ពាំ GoPro យក​ទៅ​ ដែល​ជា​ចុង​ក្រោយ​បង្កើត​បាន​ទស្សនីយភាព​វីដេអូ​ដ៏​អស្ចារ្យ​មួយ​ ​​ប្រៀប​ដូច​ជា​ថត​ដោយ​ប្រើ​ប្រាស់​កូន​យន្តហោះ​ Drone អ៊ីចឹង។

នៅ​ចុង​ក្រោយ​បក្សី​បាន​ទម្លាក់​ GoPro ចុះ​នៅ​ទីតាំង​មួយ ហើយ​វីដេអូ​ខ្លី​នេះ​ដែរ​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​ពី​ទស្សនិកជន​ ដោយ​សារ​មាន​លក្ខណៈ​ពិសេស​ខុស​គេ៕​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម