អត់លុយ​ទិញ​ឡាន ធនាគារ​ ៣ ​ជួួ​យបាន សំខាន់​ចូលចិត្ត​លក្ខខណ្ឌ​ធនាគារ​​​មួយ​ណា​ជាង​គេ

  • 2017-12-13 07:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មិន​ថា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារមាន​ផ្តល់​សេវា​កម្ម​​ទិញ​រថយន្ត​បងរំលស់​ ងាយស្រួល​ដល់អតិថិជន​ដែលខ្វះ​ខាត​ថវិកា អាច​ទិញ​បង់​តាម​លទ្ធភាព។

គ្រឹះស្ថាន​ធនាគារជា​ច្រើន​បាន​រៀបចំលក្ខខណ្ឌ​ផ្សេងៗ គ្នា មើល​លក្ខខណ្ឌ​​មួយ​ចំនួន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ​ដែល​មាន​សេវា​កម្ម​បង់​រំលស់​លើ​រថយន្ត​៖

កញ្ញា ខន សុផាត មន្ត្រី​ផ្នែក​ទីផ្សារ​នៃ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អាយ ហ្វាយនែន ភីអិលស៊ី មុន​ពេល​អតិថិជន​អាច​បង​រំលស់​រថយន្ត​បាន​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖

  • ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួ​សារ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ផ្សេងៗ
  • ត្រូវ​មាន​មាន​លិខិត​បញ្ជាក់​ទី​លំនៅ​ច្បាស់​លាស់
  • អ្នក​នៅ​ផ្ទះ​ជួល​អាច​រក​អ្នក​ធានា​ដែល​មាន​ប្រាក់​ចំណូល​ប្រហាក់​ប្រហែល​នឹង​អ្នក​ខ្ចី
  • ត្រូវ​មាន​ប្រាក់​ ៣០% ទៅ​លើ​តម្លៃ​រថយន្ត​នេះ​ជា​មុន​សិន​សម្រាប់​អ្នក​​ប្រកប​អាជីវកម្ម
  • អ្នក​​រក​ស៊ី​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អាជីវកម្ម (ប័ណ្ណ​ប៉ាតង់)​
  • អ្នក​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជាក់​ប្រាក់​ចំណូល ឬ​របាយការណ៍​ធនាគារ
  • អ្នក​ធ្វើ​ការ​អាច​ស្នើ​បាន​​ត្រូវ​មាន​ប្រាក់​ខែ គុណ​នឹង១០​ដង​ស្មើ​តម្លៃ​រថយន្ត​នេះ​
  • បន្ទាប់​មក​ខាង​ធនាគារ​សិក្សា​លើ​ លើលក្ខខណ្ឌនិងលទ្ធភាព​នៃ​ការ​សង​ត្រឡប់​មក​វិញ

លោក​គ្រូ ហែម ផល្លី ជា​ប្រធាន​ផ្នែក ភតិសន្យា​ហិរញ្ញវត្ថុ នៃ​ធនាគារ អេស៊ីលីដា ល័ខណ្ឌ​សំខាន់​ៗ​មាន៖

  • អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួ​សារ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ផ្សេងៗ
  • ត្រូវ​មាន​មាន​លិខិត​បញ្ជាក់​ទី​លំនៅ​ច្បាស់​លាស់ ប័ណ្ត​កម្មសិទ្ធ​លើ​ប្លង​ដី
  • ត្រូវ​មាន​មាន​លិខិត​បញ្ជាក់​ទី​លំនៅ​ច្បាស់​លាស់
  • អាច​រក​អ្នក​ធានា​ដែល​មាន​ទីលំនៅ​ និងប្រាក់​ចំណូលច្បាស់លាស់​
  • ត្រូវ​មាន​ប្រាក់​បង​មុន​ដំបូង ៣០% ទៅ​លើ​តម្លៃ​រថយន្ត​ដែល​ចង​ទិញ
  • អ្នក​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជាក់​ប្រាក់​ចំណូល ឬ​របាយការណ៍​ធនាគារ
  • អ្នក​​រក​ស៊ី​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អាជីវកម្ម (ប័ណ្ណ​ប៉ាតង់)
  • បន្ទាប់​មក​ខាង​ធនាគារ​សិក្សា​លើ​ លើលក្ខខណ្ឌដែលអាច​ឲ្យ​បាន​និងលទ្ធភាព​នៃ​ការ​សង​ត្រឡប់​មក​វិញ

លោក​គ្រូ ម៉ឺន សែន ជា​ប្រធាន​ផ្នែក​ប្រមូល​ឥណទាន​នៅ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ៖

  • ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួ​សារ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ផ្សេងៗ
  • ត្រូវ​មាន​មាន​លិខិត​បញ្ជាក់​ទី​លំនៅ​ច្បាស់​លាស់
  • បើ​អ្នក​ស្នាក់​​នៅ​ផ្ទះ​ជួល ត្រូវ​មាន​លិខិតបញ្ជាក់​ទី​លំនៅ
  • អាច​រក​អ្នក​ធានា​ដែល​មាន​ទីលំនៅ​ច្បាស់លាស់​នៅ​ភ្នំពេញ
  • អ្នក​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជក់​ប្រាក់​ចំណូល ឬ​របាយការណ៍​ធនាគារ
  • អ្នក​ក​​រក​ស៊ី​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អាជីវកម្ម (ប័ណ្ណ​ប៉ាតង់)
  • គ្រឹះ​ស្ថាន​នឹង​ចេញ​លើ​តម្លៃ​រថយន្ត​នេះ​ទាំង​អស់​បន្ទាប់​ពី​សិក្សា​លើ​ឯកសារ និង​ប្រាក់​ចំណូល​រួច

លោក ឡុង ណារ៉ូ បុគ្គលិក​ផ្នែក​ទី​ផ្សារ នៃ​ធនាគារ ឯកទេស អ៊ីអន ពុំ​មាន​សេវា​បង​រំលួស​រថយន្ត​តែ​អ្នក​អាច​មើល​លក្ខខណ្ឌ​ទាំ​នេះ​សម្រាប់​បង​រំលួស​ម៉ូតូ ឬ​សម្ភារៈ​ផ្សេងៗ​បាន។

  • ត្រូវ​មាន​មាន​លិខិត​បញ្ជាក់​ទី​លំនៅ​ច្បាស់​លាស់
  • បើ​អ្នក​ស្នាក់​​នៅ​ផ្ទះ​ជួល ត្រូវ​មាន​ លិខិតបញ្ជាក់​ទី​លំនៅ
  • អាច​រក​អ្នក​ធានា​ដែល​មាន​ទីលំនៅ​ច្បាស់លាស់​នៅ​ភ្នំពេញ
  • ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សៀវភៅ​គ្រួ​សារ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ផ្សេងៗ
  • អ្នក​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជក់​ប្រាក់​ចំណូល ឬ​របាយការណ៍​ធនាគារ
  • អ្នក​ក​​រក​ស៊ី​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​អាជីវកម្ម (ប័ណ្ណ​ប៉ាតង់)
  • អ្នក​រក​ស៊ី​ធម្មតា​ប្រសិន​បើ​គ្មាន​លិខិតបញ្ជាក់​ប្រាក់​ចំណូល​ទេ​អាច​រក​អ្នក​ធានា​ដែល​មាន​ប្រាក់​ចំណូល​ច្បាស់​លាស

ក្រោយ​ពេល​ទទួល​​បាន​ឯកសារ​គ្រប់​គ្រាន់ និង​មាន​ការ​ព្រមព្រៀង​គ្នា​អ្នក​ទិញ​អាច​​ទទួល​យក​រថយន្ត​បាន​ដោយ​ខាង គ្រឹះស្ថាន ឬ​ធនាគារ​ជា​អ្នក​គិត​ថ្លៃ​ចំណាយ​ដែល​នៅ​សល់​ទៅ​ឲ្យ​អ្នក​លក់​រថយន្ត ហើយ​អ្នក​ទិញ​ត្រូវ​បង់​ទៅ​តាម​ចំនួន​កំណត់​ទៅ​ឲ្យ​គ្រឹះស្ថាន ឬ​ធនាគារ ជា​រាង​រាល់​ខែ។

ហើយ​អ្នក​បង់​​រំលួស អាច​មាន​ជម្រើស​សង់​មក​កាន់​គ្រឹះស្ថាន ឬ​ធនាគារ​ដែល​បាន​ខ្ចី​វិញ​ទៅតាម​រយះ​ពេល​ណា​មួយ​ដូចជា ៦ខែ ១២ខែ ១៨ខែ ២៤ខែ ៣៦ខែ អាស្រ័យ​លើ​ផលិតផល​ដែល​អ្នក​បង​រំលួស​ដែល​ចង់​បាន ឬ​លើ​ការប្រាក់​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ស្នើ​ខ្ចី។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អត្ថបទបន្ទាប់៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម