តិចនិក​បម្លែង​អក្សរ​ក្នុង​រូបភាព​ ​ឬ​ ​PDF​ ​ទៅ​ជា​ ​File​ ​​ឯកសារ​ ​Word

  • 2017-12-13 03:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ឯកសារ​អក្សរ​មួយ​ចំនួន​ត្រូវ​គេ​រក្សា​ទុក​ជា​ប្រភេទ​រូបភាព​ ​(Image)​ ​ឬ​ ​PDF​ ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ ​ជា​ពិសេស​មិន​បារម្ភ​បញ្ហា​លោត​ពុម្ព​អក្សរ។ ដោយឡែក​ ​Sabay​ ​ក៏​សូម​បង្ហាញ​នូវ​បច្ចេកទេស​ដ៏​ងាយ​ស្រួល​ ​រហ័ស​ ​និង​មិន​អស់​លុយ​ ​ដើម្បី​បម្លែង​អក្សរ​ក្នុង​រូបភាព​ ​ទៅ​ជា​ ​File​ ​​ឯកសារ​ ​Word​ ​ដែល​អាច​ឲ្យ​ប្រិយមិត្ត​យក​ទៅ​ប្រើ​តាម​តម្រូវ​ការ។

១. ចូល​ទៅ​កាន់​វិបសាយ​ ​keep.google.com

២. ជ្រើស​យក​ ​New note with image

៣. ពេល​ដែល​បញ្ចូល​រូបភាព​ដំណើរការ​ចាប់​ ​ចុច​លើ​ ​Grab image text

៤. អាច​ ​Copy​ ​អក្សរ​ដែល​បម្លែង​ចេញ​ទៅ​ដាក់​ក្នុង​កម្មវិធី​ ​Word​ ​ឬ​ទាញ​ចូល​ ​Google Drive

អាច​ប្រើប្រាស់​​មុខងារ​បម្លែង​លើ​វិបសាយ​នេះ​បាន​ ​គឺ​តម្រូវ​ឲ្យ​មាន​គណនី​ ​Gmail​ ​របស់​ ​Google​ ​ហើយ​ការ​បញ្ចូល​រូបភាព​ ​គឺ​អាច​បាន​ច្រើន​សន្លឹក​ក្នុង​ពេល​តែ​មួយ។ ដោយ​ឡែក​ ​keep.google.com​ ​មាន​សមត្ថភាព​អាច​បម្លែង​បាន​រូបភាព​ដែល​មាន​អក្សរ​អង់គ្លេស​ ​និង​ភាសា​មួយ​ចំនួន​ ​ខណៈ​អក្សរ​ខែ្មរ​ ​គឺ​មិន​ទាន់​អាច​បម្លែង​បាន​នៅ​ឡើយ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម