ឃើញហៅអាក្បាលធំ កុំសើចឲ្យសោះបើដឹងរឿងពិត
- 2017-12-13 23:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហៅអាក្បាលធំ កុំសើចឲ្យសោះបើដឹងរឿងពិត
ចន្លោះមិនឃើញ
លោកនៅ សំណាង មានឈ្មោះហៅក្រៅមួយទៀតអាក្បាលធំ។ ឈ្មោះនេះក៏ហៅលើពុម្ពអក្សរដែលលោកបានបង្កើតនោះដែរ។
សំណាង បាននិយាយពីដើមទងឈ្មោះនេះថា ការពិតឈ្មោះអាក្បាលធំគឺជាការហៅក្រៅរបស់ឪពុកលោក។ កាលនៅក្មេងលោកមានខ្លួនស្គម ហើយក្បាលធំ ទើបឪពុកហៅអាក្បាលធំទៅ។
តាមស្ថាបនិកបង្កើតពុម្ពអក្សរខ្មែរអាក្បាលធំប្រាប់ Sabay ថា ដំបូងលោកក៏មិនសូវពេញចិត្តឈ្មោះនេះដែរ។ តែយូរៗទៅ ក៏ចូលចិត្តបន្តិចម្តងៗ។
ទាក់ទងការដាក់ឈ្មោះអាក្បាលធំលើពុម្ពអក្សរ សំណាងប្រាប់ថា ដោយសារវាស្រួលហៅ និងណាមួយគិតថាងាយឲ្យគេចាប់អារម្មណ៍។
លោក នៅ សំណាង ជាអ្នកបង្កើតពុម្ពអក្សរអាក្បាលធំ។ លោកបានចាប់ផ្ដើមបង្កើតពុម្ពអក្សរខ្មែរអាក្បាលធំតាំងពីឆ្នាំ ២០១០ ដោយគិតមកទល់ពេលនេះលោកបានបង្កើតបានជាង ៤០ ពុម្ពអក្សរដែលកំពុងដាក់ឲ្យប្រើប្រាស់រាល់ថ្ងៃនេះ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ