iMac Pro ​តម្លៃ​ជិត ៥០០០ ដុល្លារ​នឹង​មាន​លក់​នៅ​អាមេរិក​ស្អែក​នេះ​

  • 2017-12-13 11:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ Apple ​បាន​អះអាង​បញ្ជាក់​កាលពី​​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា​ ខ្លួន​នឹង​ដាក់​លក់​កុំព្យូទ័រ​ជំនាន់​ក្រោយ​គឺ​ iMac Pro ​នៅ​ថ្ងៃ​ទី​ ១៤ ​ធ្នូ​ស្អែក​នេះ​នៅ​ទឹក​ដី​អាមេរិក​ចាប់​ពី​តម្លៃ​ ៤៩៩៩ ​ដុល្លារ​ឡើង​ទៅ​ក្រោយ​ពី​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​ ០៥ ​មិថុនា​កន្លង​ទៅ​ក្នុង​ព្រឹតិ្តការណ៍​ WWDC ។

Apple ​បាន​បង្ហាញ​ iMac Pro ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧​នេះ​ដែល​ជា​ផលិតផល​កុំព្យូទ័រ​មាន​កម្លាំង​ខ្លាំង​ក្នុង​ចំណោម​កុំព្យូទ័រ​ដទៃ​ផ្សេង​ទៀត​ដែល​ខ្លួន​បាន​ផលិត​កន្លង​មក​ ។ iMac Pro​ទំហំ​ ២៧ អ៊ីញ ​មាន​កម្រិត​បង្ហាញ​ 5K ​មាន​ពន្លឺ​ ៥០០ ​នីត​គ្រប់គ្រាន់​ផ្តល់​នូវ​ពណ៌​រស់​រវើក​ និង​គុណ​ភាព​បង្ហាញ​ខ្ពស់ ។ តម្លៃ​ជិត​៥​ពាន់​ដុល្លារ​គឺ​ជា​ផលិតផល​ដែល​ក្រុមហ៊ុន​សង្ឈឹម​ថា​នឹង​រក​ចំណូល​បាន​ច្រើន​ចំពោះ​តម្លៃ​របស់​វា​ ។ លក្ខណៈ​ពិសេស​របស់​ iMac Pro​៖​

  • ទំហំ​ ២៧ ​អ៊ីញ​

  • កម្រិត​បង្ហាញ​ ៥១២០ ​គុណ​នឹង​ ២៨៨០ ​ប្រភេទ​ Retina 5K

  • កម្រិត​ពន្លឺ​ ៥០០ ​ទៀន​ក្នុង​១​ម៉ែត្រ​ការ៉េ​ (cd/m²) (​ទៀន​គឺ​ជា​ឯកតា​នៃ​អាំង​តង់​ស៊ី​តេ​ពន្លឺ​)

  • CPU ​ប្រភេទ​ Intel Xeon

  • Hard Drive ​ទំហំ​ផ្ទុក​1 TB ​អាច​ដំឡើង​ដល់​ 2TB ​ឬ​ 4 TB

  • ក្រាហ្វិក​ AMD Radeon Pro Vega 56 ​អាច​ឡើង​ដល់​ Vega 64

  • សំឡេង​ Stereo Speaker

  • កាមេរ៉ា​ FaceTime ​១០៨០ ​ភិចស៊ែល​កម្រិត​ HD

  • ទម្ងន់​ ៩,៧ ​គីឡូក្រាម​

  • តម្លៃ​ ៤៩៩៩ ដុល្លារ ៕

ប្រភព៖ Wikipedia | Fortune   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី