ថ្ងៃ​នេះ កាល​ពី ៦២​ឆ្នាំ​មុន កម្ពុជា​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ

  • 2017-12-13 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ កាល​ពី​រយៈ​ពេល ៦២​ឆ្នាំ​មុន ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។

នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ១៩៥៥ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ផ្លូវ​ការ​របស់​អង្គការ​សហ​ប្រជាជាតិ។ ការ​ចូល​រួម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រទេស​ បាន​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ មូល​ហេតុ​ចម្បង​ដែល​កម្ពុជា​ចូល​រួម​ក្នុង​អង្គការ​នេះ​គឺ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​ថា ​ឡាវ​ក៏​មាន​កាល​បរិច្ឆេទ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​នេះ​ដូច​កម្ពុជា​ដែរ។ បើ​ក្រឡេក​មើល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ មាន​តែ​បួន​ប្រទេស​ប៉ុណ្ណោះ​ពោល​គឺ ហ្វីលីពីន (១៩៤៥) ​ថៃ (១៩៤៦) មីយ៉ាន់ម៉ា (១៩៤៨) និង​ឥណ្ឌូណេស៊ី (១៩៥០) ដែល​បានចូល​អង្គការ​សហប្រជាជាតិ​មុន​កម្ពុជា និង​ឡាវ៕

អត្ថបទ៖ សេរី មង្គល