ខ្សែ​​​ iPhone ពណ៌​ខ្មៅរបស់ Apple បើ​ចង់​បានត្រូវ​ចាយ​ ៥ ពាន់​ដុល្លារ​

  • 2017-12-14 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ទីបំផុត​ Apple បាន​បង្ហាញ​ចេញ​ខ្សែ​ Lightning ពណ៌​ខ្មៅ​ជា​លើក​ដំបូង​ ដែល​មាន​​បញ្ចូល​មក​ស្រាប់​ក្នុង​ប្រអប់​ iMac Pro ដែល​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​ថ្ងៃ​នេះ។ គួរ​ឲ្យ​ស្ដាយ​នោះ​គឺ​ Apple មិន​មាន​លក់​ខ្សែ​ពណ៌​ខ្មៅ​សម្រាប់​ផលិត​ផល​ដទៃ​​នោះ​ទេ ពោល​បើ​ចង់​បាន​ខ្សែ​ Lightning ផ្លូវ​ការ​ផលិត​ដោយ​ Apple ផ្ទាល់​ មាន​តែ​វិធី​តែ​មួយ​គត់​គឺ​ទិញ iMac Pro។

​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បាន​ខ្សែ​ Lightning មក​ប្រើ​ឲ្យ​ស៊ី​គ្នា​នឹង​ iPhone ពណ៌​ខ្មៅ​របស់​ខ្លួន​ នោះ​ត្រូវ​ចំណាយ​លុយ​ ៥ ០០០ ដុល្លារ​ លើ​ការ​ទិញ​ iMac Pro។ តែ​យ៉ាងណា​ប្រភេទ​​ខ្សែ​ Lightning ​ដែល​មាន​ពណ៌​ខ្មៅ​ដូច​​នេះ​ ក៏​មាន​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ដែរ គ្រាន់​តែ​មិន​មែន​ជា​ផលិតផល​ផលិត​ដោយ​ Apple ផ្ទាល់​ប៉ុណ្ណោះ។

ចំពោះ​ iMac Pro ដែល​ Apple ទើប​បញ្ចេញ​លក់​ថ្ងៃ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា ៖

  • អេក្រង់​ទំហំ​ ២៧ ​អ៊ីញ​ ប្រភេទ​ Retina
  • ​អាច​បង្ហាញ​​រូប​ក្នុង​កម្រិត​​​ 5120 x 2880 ភីកសែល កម្រិត​ 5K​
  • CPU ​ប្រភេទ​ Intel Xeon
  • អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១ TB ​អាច​ដំឡើង​ដល់​ ២ TB ​ឬ​ ៤ TB
  • ក្រាហ្វិក​ AMD Radeon Pro Vega 56 ​អាច​ឡើង​ដល់​ Vega 64
  • សំឡេង​ Stereo Speaker
  • កាមេរ៉ា​ FaceTime ​១០៨០ ​​ភីកសែល ​កម្រិត​ HD
  • ទម្ងន់​ ៩,៧ ​គីឡូក្រាម​
  • តម្លៃ​ ៤៩៩៩ ដុល្លារ ៕

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី