Leagoo S9 ដូ​ចយ៉ាង​នេះ មើ​ល​មួយ​ភ្លេត​ចង់​ច្រលំ iPhone X

  • 2017-12-14 04:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ជើង​ខ្លាំង​ខាង​ចម្លង Apple អាច​ថា​ជា Xiaomi សូម្បី​តែ​ឈ្មោះ​មាន Mi Phone, Mi Pad និង​ប្រព័ន្ធ Android មាន​ផ្ទៃ​ដូច​ជា iOS ហើយ​ក៏​សូម្បី​តែ​ព្រឹត្តិការណ៍ Keynote ក៏​ប្រហែល​គ្នា​ទៀត។ យ៉ាងណាមិញ​ Apple ទំនង​ត្រូវ​ជួប​គូ​ប្រជែង​បែប​នេះ​ជា​បន្ត​ទៀត ខណៈ​រូបភាព​លេច​ធ្លាយ​នៃ​ម៉ូដែល Leagoo S9 យីហោ​របស់​ក្រុមហ៊ុន​ចិន បង្កើត​រូបរាង​ដូច​ម៉ូដែល iPhone X បេះ​ដាក់។​

ប៉ុន្តែ​ខុស​ត្រង់​ម្យ៉ាង ថ្វី​បើ​មាន​កាមេរ៉ា​ភ្លោះ​បញ្ឈរ​ក៏​ពិត​មែន តែ​បន្ថែម​នូវ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​មួយ​គ្រាប់​ទៀត ហើយ​ក៏​ទំនង​ជា​មាន​កញ្ចប់​ស្រោប​ខ្នង​ក្រោយ​ដូច​គ្នា។ តាម​ការ​រំពឹង​ទុក​ប្រសិន​បើ​ម៉ូដែល​នេះ​លក់​ដាច់​ខ្លាំង​នៅ​ទីផ្សារ​ប្រទេស​ចិន ក្រុមហ៊ុន​អាច​នឹង​ហក់​ចូល​ទីផ្សារ​សកលលោក​ថែម​ទៀត​ផង។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា