Mourinho ថា​ឱកាស​ដណ្ដើម​ពាន​ Premier League មិន​ទាន់​ចប់​ទេ​

  • 2017-12-14 03:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ជឿជាក់​ថា​ឱកាស​ប្រជែង​ពាន​លីគ​កំពូល​អង់គ្លេស​នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​​ បើ​ទោះ​ជា​ Manchester United តាម​ពិន្ទុ​ក្រុម​លេខ​១​ដាច់​ឆ្ងាយ​ក៏​ដោយ។

Mourinho

ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​​ចាញ់​ Manchester City ២-១​ កាល​ពី​ចុង​សប្ដាហ៍​ តែ​ស្រង់​ដើម​បាន​វិញ​ក្រោយ​​យក​ឈ្នះ Bournemouth ១-០ យប់​មិញ​។​ យ៉ាង​ណា​ជ័យ​ជម្នះ​របស់​ City ៤-០ លើ​ Swansea នៅ​តែ​ធ្វើ​ឲ្យ​ United តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ចំនួន​១១​ពិន្ទុ​ដដែល​។

ទោះ​​យ៉ាង​នេះ​ក្ដី​អ្នក​ចាត់ការ​ទូទៅ Mourinho នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​ថា​ក្រុម​របស់​លោក​នៅ​មាន​ឱកាស​ប្រជែង​ពាន។ "ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​៣​ពិន្ទុ។ Bournemouth ​មាន​ពេល​សម្រាក​ច្រើន​ជាង​យើង​ ដែល​នេះ​គឺ​ជា​ផល​លំបាក​មួយ។ ការ​ប្រជែង​ពាន​នៅ​មិន​ទាន់​ចប់​ទេ​ ​វា​នឹង​បញ្ចប់​នៅ​ខែ​ឧសភា​។ បើ​សិន​ឱកាស​ដណ្ដើម​ពាន​អស់​នៅ​ពេល​នេះ ​ខ្ញុំ​នឹង​ទៅ​ដើរ​លេង​នៅ​ប្រេស៊ីល​ ឬ​អាមេរិក​ភ្លាម"៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត