រថយន្ត RX330 ម៉ូដែលពិសេស លេងយ៉ាន់ផ្កាយ ចង់រកទិញក៏ពិបាកដែរ
- 2017-12-15 00:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត RX330 ម៉ូដែលពិសេស លេងយ៉ាន់ផ្កាយ ចង់រកទិញក៏ពិបាកដែរ
ចន្លោះមិនឃើញ
Lexus RX330 Thundercloud Edition ឆ្នាំ ២០០៥ ជាម៉ូដែលពិសេស ដែលត្រូវក្រុមហ៊ុនផលិតមានចំនួនកំណត់តែ ៦ ៥០០ គ្រឿង សម្រាប់លក់នៅទីផ្សារអាមេរិក។
មានប៉ាណាមុខក្រូម៉េបន្ទាត់ត្រង់ទទឹងទឹកប្រាក់ភ្លឺចិញ្ចាច យ៉ាន់ផ្កាយអាលុយមីញ៉ូម ១៨ អ៊ីញ រំលេចដោយការរចនាថែមប្រឡុង ១០ គ្រាប់ដែលធ្វើឲ្យកង់ Lexus RX330 Thundercloud Edition ឆ្នាំ ២០០៥ អាចរត់បានយ៉ាងរឹងមាំគ្រប់កាលៈទេសៈ។ RX330 Thundercloud Edition ឆ្នាំ ២០០៥ មានបែងចែកជាពីរពណ៌ដូចជា Thundercloud Metallic និង Thundercloud Flint Mica។
ដោយឡែក Lexus RX330 Thundercloud Edition ឆ្នាំ ២០០៥ មានម៉ាស៊ីនសាំងស៊ីឡាំង ៦ (V6) កម្លាំង ២៣០ សេះ ប្រើប្រអប់លេខស្វ័យប្រវត្តិ ៥ វគ្គ ហើយមានសន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៨,៧ វិនាទី៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់