​មើល​គ្រាប់​ល្អ​​ប្រចាំ​សប្ដាហ៍​របស់​ Mane ដែល​ផ្ដួល​ការ​ស៊ុត​របស់​ Ronaldo និង​ Son 

  • 2017-12-14 08:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​ទាត់​ផ្កាប់​ចាន​របស់​ Sadio Mane បាន​ឈ្នះ​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​សប្ដាហ៍​នៅ​កម្មវិធី​ UEFA Champions League ប្រកួត​ទី​៦។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​បាន​លោត​ទាត់​ចូល​មួយ​គ្រាប់​យ៉ាង​ល្អ​ក្នុង​ការប្រកួត​ដែល​ Liverpool បំបាក់​ Spartak Moscow ៧-០ នៅ​ Anfield កាល​ពី​សប្ដាហ៍​មុន។​ រាប់​ទាំង​១​គ្រាប់​នោះ​ផង​ Mane ស៊ុត​បាន​៣​គ្រាប់​នៅ​ Champions League បន្ទាប់​ពី​ជាន់​ស្មៅ​លើ​ទី​លាន​បាន​៣៣៣​នាទី។

គ្រាប់​​ល្អ​ផ្សេង​ទៀត​ដែល​គេ​រើស​យក​មក​បោះ​ឆ្នោត​រួម​មាន ​ការ​ស៊ុត​របស់​ Cristiano Ronaldo ទល់​នឹង​ Borussia Dortmund​, គ្រាប់​បាល់​របស់​ Bernard មក​ពី​ Shakhtar ទល់​ Manchester City និង​គ្រាប់​របស់​ Son Heung-Min ទល់​ APOEL៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម