ដំណឹង​រសើបពី​ម៉ាឡេស៊ី​ ​ចាន់ វឌ្ឍនាកា ​ទៅ​លេង​ក្លឹប​ថ្មី​ទទួល​កម្រៃ​ជាង​១​ម៉ឺន​ដុល្លារ ១​ខែ

  • 2017-12-15 01:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ​កាល​ពី​ម្សិលមិញ​នេះ ​ដោយ​រូបគេ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ទៅ​ចរចា​ចុះ​កុងត្រា​​ជាមួយ​ក្លឹប​ថ្មី​នៅ​ទី​នោះ។

បើ​តាម​ភ្នាក់ងារ​ពី​ប្រទេស​ម៉ាឡេស៊ី ​បាន​បង្ហើប​ថា​ខ្សែ​ប្រយុទ្ធ​កម្ពុជា​រូប​នេះ ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ធំ​មួយ​នៅ​ម៉ាឡេស៊ី ​ហើយ​ចំពោះ​តម្លៃ​ពលកម្ម​វិញ​ក៏​ច្រើន​ជាង​នៅ​ប្រទេស​ជប៉ុន​កាល​លេង​ជាមួយ​ក្រុម​លីគ​លំដាប់​ទី​៣​នោះ​ដែរ។ ប្រភព​ដែល​ទុក​ចិត្ត​បាន​រូប​នេះ ​បន្ដ​ថា​ការ​ចុះ​កុងត្រា​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ហើយ​តម្លៃ​ខ្លួន​នោះ​អាច​ជា ១៥០០០​ដុល្លារ​អាមេរិក​ឯ​ណោះ។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ប្រភព​មួយ​នេះ​សុំ​លាក់​ឈ្មោះ​ក្លឹប​ថ្មី​នោះ​សិន ដោយ​ចាំ​ខាង​សាមី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់​ៗ​នេះ​តែ​ម្ដង។ ដោយ​ឡែក​តម្លៃ​ខ្លួន​នោះ ​អាច​នឹង​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ទៀត ​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ផ្ទាល់​តែ​ម្ដង អំឡុង​ពេល​កូន​ប្រុស​ចៅហ្វាយ​ខេត្ត​កំពត​ទៅ​ជួប​ក្លឹប​ផ្ទាល់។

វឌ្ឍនាកា ​បាន​ចាកចេញ​ពី​កម្ពុជា​ក្រោយ​ពី​ជួយ​ក្រុម​បឹង​កេត​ធ្លាក់​ត្រឹម​វគ្គ​ដំបូង​ពាន​រង្វាន់ Toyota Mekong Cup ។ បើ​តាម​ការ​ឆ្លើយ​តប​ជាមួយ​អ្នក​គាំទ្រ ​រូបគេ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី