ក្ដៅៗ តួអង្គ​ X-Men និង Fantastic Four ​ត្រឡប់​មក​កាន់​ Marvel ជា​ផ្លូវ​ការ​ហើយ!

  • 2017-12-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​មិញ​នេះ ក្រុម​ហ៊ុន​ Disney ទើប​តែ​ប្រកាស​ពី​ការ​ទិញ​ក្រុម​ហ៊ុន 21st Century Fox ក្នុង​តម្លៃ​កប់​ពពក​គឺ ៥២,៤​ប៊ីលាន​ដុល្លារ។ ការ​ទិញ​ក្រុម​ហ៊ុន​នេះ​ រាប់​បញ្ចូល​ទាំង​ផលិត​ផល​ទាំង​អស់​របស់ 21st Century Fox និង 21st Century Fox TV ក្នុង​នោះ​តួអង្គ​សំខាន់​ៗ​ដូច​ជា X-Men និង Fantastic Four ព្រម​ទាំង​រឿង​ល្បីៗ​ដូច​ជា "Avatar” នឹង​ត្រូវ​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​ Disney ទាំង​ស្រុង។

លោក Bob Iger CEO ក្រុម​ហ៊ុន Walt Disney

លោក​ Bob Iger ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ Walt Disney បាន​ប្រកាស​​ដូច្នេះ​ថា៖ "យើង​មាន​ឱកាស​សម្រាប់​បំបែក​សែស្រឡាយ​រឿង​ជា​ច្រើន​ សម្រាប់​ទស្សនិកជន​ជំនាន់​ក្រោយ​ដូច​ជា 'Marvel' និង 'Star Wars' ជា​ដើម​ ហើយ​ពួក​យើង​ក៏​នឹង​ពង្រីក​ពិភព​ភាព​យន្ត​របស់​ Marvel (MCU) ឲ្យ​កាន់​តែ​ធំ​ឡើង​ ដោយ​រួម​បញ្ចូល​ទាំង X-Men, Fantastic Four, និង Deadpool។"

បើ​គិត​មក​ដល់​ពេល​នេះ​តួអង្គ X-Men ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ត្លុក​របស់ Marvel បាន​ត្រូវ​គេ​ថត​ជា​ភាពយន្ត​បាន​១២​ រឿង​ហើយ រាប់​បញ្ចូល​ទាំង​ភាព​យន្ត​ Fantastic Four ចំនួន​ ៣​រឿង​ទៀត ដែល​ភាពយន្ត​វគ្គ​ថ្មី​ទទួល​បាន​ភាព​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​គាំទ្រ​ភាគ​ច្រើន ព្រួយ​បារម្ភ​ថា​ Disney នឹង​កែប្រែ​ប្រភេទ​រឿង "Deadpool” ទៅ​ជា​រឿង​សម្រាប់​ក្មេង (PG 13) ជាជាង​លាយ​ឡំ​នឹង​ឈុត​ឆាក​ស្រើប​ស្រាល​ ឫ​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ (Rated R)។ ប៉ុន្តែ​លោក Iger បាន​ប្រកាស​ថា Disney នឹង​មិន​កែ​ប្រែ​អ្វី​ទាំង​អស់​ ប៉ុន្តែ​ពួក​គេ​នឹង​អាច​ឃើញ​តួអង្គ​ Deadpool ចូល​រួម​ចេញ​មុខ​ជាមួយ​នឹង​ពពួក​តួអង្គ Avengers។

នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​បណ្ដា​អ្នក​គាំទ្រ​ពិភព​ភាពយន្ត​របស់ Marvel បាន​ទន្ទឹង​រង​ចាំ​យូរ​មក​ហើយ​ ហើយ​ទៅ​ថ្ងៃ​អនាគត​ពួក​គេ​នឹង​អាច​ឃើញ​តួអង្គ​ពី​ X-Men បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ Avengers៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី