សម្ដេច​តេជោ​ ហ៊ុន​ សែន៖​ ភរិយា​របស់​ខ្ញុំឥលូវ​ចូលចិត្ត​ទស្សនា​ប្រដាល់​​

  • 2017-12-15 04:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​កាល​ពី​ព្រឹក​មិញ​ក្នុង​កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ក្នុង​ការ​ប្រកួត​ផ្សេងៗ​នា​ពេល​កន្លង​ថា​ ឥលូវ​នេះ​ភរិយា​របស់​សម្ដេច​ចូល​ចិត្ត​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ដែល​ខុស​ពី​មុន​ៗ​ ខណៈ​មាន​ទាំង​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ច្រើន​ទៀត​ផង​ដល់​កីឡាករ​ដែល​ជួប​ទុក្ខ​លំបាក​នៅ​ពេល​ប្រកួត​ដូច​ជា​មាន​របួស​ជា​ដើម​ ឬ​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ​ ប៉ុន្តែ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​មិន​ដែល​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​នោះ​ទេ។​

មាន​កីឡាករ​ប្រដាល់​ច្រើន​រូប​ដែល​ធ្លាប់​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ នា​ពេល​កន្លង​មក​ដូច​ជា​ ជៀស​ ស្រួច​ អេ​ ភូថង​ ឈឿន​ ឆៃដែន​ និង​កីឡាករ​​មួយ​ចំនួន​ទៀត​នេះ​បើ​តាម​ក្រុម​ការងារ​ Sabay​ ធ្លាប់​បាន​ជួប​សម្ភាស៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម