Mascherano យល់ព្រមទៅលេងនៅក្លឹបអាស៊ីដោយសារមូលហេតុមួយ
- 2017-12-15 07:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mascherano យល់ព្រមទៅលេងនៅក្លឹបអាស៊ីដោយសារមូលហេតុមួយ
ចន្លោះមិនឃើញ
Javier Mascherano យល់ព្រមលើសំណើសុំផ្ទេររបស់ក្លឹបលីគកំពូលចិន Hebei China Fortune។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញ។
កីឡាករចាស់វស្សាវ័យ៣៣ឆ្នាំ បង្ហាញបំណងចាកចេញពី Camp Nou ពេលទីផ្សារដោះដូរបើកនៅខែក្រោយនេះដោយសារខ្លាចបាត់បង់តំណែងលេងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅ World Cup ២០១៨។ ក្លឹបមកពីក្របខ័ណ្ឌ Chinese Super League យល់ព្រមផ្ដល់ថ្លៃនឿយហត់១ឆ្នាំ៧លានអឺរ៉ូច្រើនជាង Barcelona ដែលឲ្យត្រឹម៦លានប៉ុណ្ណោះ។
អតីតខ្សែបម្រើការពារ Liverpool បង្ហាញខ្លួនតិចតួចបំផុតនៅរដូវកាលថ្មី ភាគច្រើនគឺអង្គុយបម្រុងព្រោះមិនអាចប្រជែងឈ្នះ Umtiti និង Pique។ ក្រុម Hebei China Fortune ដឹកនាំដោយលោក Manuel Pellegrini ហើយបច្ចុប្បន្នមានកីឡាករល្បីឈ្មោះមួយចំនួននៅទីនោះដូចជា Stephane Mbia, Gervinho និង Ezequiel Lavezzi ជាដើម៕