គិត​ឲ្យ​ច្បាស់​ ទិញរថយន្ត​​ជាប់​ក្រដាស​ពន្ធ ឬ​ស្លាក​លេខ កុំ​ឲ្យ​ទិញ​ហើយ​ខកចិត្ត​

  • 2017-12-19 05:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ឆ្ងល់​ហើយ​ឡានក្រដាស​ពន្ធ? ស្លាក​លេខ? ខុស​គ្នា​ម៉េច​វិញ? ជា​ការ​ពិត បើ​អ្នក​កំពុង​មាន​បំណង​ចង់​ទិញ​រថយន្ត​ពេញ​និយម​គ្រប់​ម៉ាក មិន​ថា​តែ Camry បាឡែន​ឬ​រថយន្ត​មួយ​ទឺក​ផ្សេងៗ អ្នក​គួរ​តែ​ស្វែង​យល់​ពី​ចំណុច​នេះ​ជា​មុន​សិន ដើម្បី​ចំណេញ​លុយ​ខ្លះ ទុក​ចាក់​សាំង​ឡាន​បើក​ទៅ​ផ្ទះ​វិញ។

រថយន្ត​បាឡែន LE

ជា​ទូទៅ​ចំពោះ​រថយន្តតែង​ឃើញ​មាន​បែង​ចែក​ជា​ប្រភេទ Half full និង Full Option អី​ជា​ដើម តែ​​ប្រភេទ​ក្រៅ​ផ្លូវការ​មួយ​ទៀត​ដែល​កំពុង​និយាយ​នេះ​គឺ ប្រភេទ​មាន​ក្រដាស​ពន្ធ​ស្រាប់ និង​មាន​ស្លាក​លេខ​ស្រាប់​លក់​នៅ​ស្រុក​ខ្មែរ​ព្រោង​ព្រាត តើ​គូរ​ទិញ​មួយ​ណា?

ឥឡូវ​ចូល​ដល់​ប្រធាន​បទ​តែ​ម្ដង ចង់​សំដៅ​ទៅ​លើ​ការទិញ-លក់ ដែល​មាន​បែក​ចែក​ជា​ពីរ​ទៀត​គឺ ការ​ទិញ​​ដល់​​កុង​តឺន័រ​ផ្ទាល់ និង​​តាម​ស្ដង់/យានដ្ឋាន ឬ​ហ្គារាស​លក់​ឡានផ្សេងៗ​

- រថយន្ត​ក្រដាស​ពន្ធ

គុណសម្បត្តិរថយន្ត​ក្រដាស​ពន្ធ ជា​រថយន្ត​ដៃ​ទី ១ នៅ​ស្រុក​មិន​ទាន់​គេ​ជិះ​នៅ​ឡើយ មាន​គ្រឿង​ក្រោម​នៅ​ល្អ មិន​ពុកផុយ ធូរ​ថ្លៃ​ជាង​រថយន្ត​ស្លាក​លេខបន្តិច​ មិន​បារម្ភ​រឿង​កាត់​ឈ្មោះ​ពី​ម្ចាស់​ដើម។

- រថយន្ត​ស្លាក​លេខ

គុណសម្បត្តិ​រថយន្ត​ស្លាក​លេខ អ្នក​មិន​បារម្ភ​រឿង​ធ្វើ​ស្លាក​លេខ​ថ្មី ទិញ​ភ្លាម ជិះ​​ទៅ​ផ្ទះ​ភ្លាម​មិន​ខ្លាច​ប៉ូលីស​ចាប់។ តែ​គុណវិបត្តិុ​វិញ អ្នក​មិន​ប្រាកដ​ថា​ជា​ម្ចាស់​ទី​មួយ​នោះ​ទេ អាច​មាន​គេ​ទិញ​ជិះ​ច្រើមន​ដង​មក​ហើយ​ មុន​មក​ដល់​ដៃ​អ្នក​ចុង​ក្រោយ​ ត្រូវ​កាត់​ឈ្មោះ​ពី​ម្ចាស់​ដើម(តម្លៃ​កាត់​ឈ្មោះ​ធម្មតា​ជាង ២០០ ដុល្លារ មិន​គិត​លើ​ចំណាយ​ផ្សេងៗ)។

លោកសៅ​រិទ្ធី អ្នក​ជំនាញ​មើល​រថយន្ត​​​​ឆ្លាម បាឡែន និង Lexus នៅ​ឯ​ខេត្ត​បាត់ដំបង​បាន​​ចែក​រំលែក​បទពិសោធន៌​ផ្ទាល់​របស់​លោក​ថា បើ​សរុប​មក រវាង​រថយន្ត​បាឡែន​ទាំង​ពីរ​ម៉ូឌែល អ្នក​គួរ​រើស​យក​ប្រភេទ​មាន​ក្រដាស​ពន្ធ​ ដោយ​ហេតុផល​សំខាន់ ២​គឺ ទី​មួយ អ្នក​​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់ ថា​ជា​រថយន្ត​ដែល​នាំ​ចូល​មក​ក្នុង​ប្រទេស​ខ្មែរ មិន​ទាន់​​មាន​អ្នក​ណា​បាន​ធ្វើ​ម្ចាស់​វា​នៅ​ឡើយ​ទេ ទោះ​ជា​នៅ​ឯ​ស្រុក​គេ​ធ្លាប់​ជិះ​ហើយ​ក៏​ដោយ។ ម្យ៉ាង​មួយ​ទឹក​មក​ពី​ក្រៅ នៅ​ថ្មី​អាច​ទទួល​យក​បាន មិនមែន​រថយន្ត​មួយ​ទឹក​ប្រើ​ហើយ​ខ្ទេច​នោះ​ទេ។ ទី​ពីរ តម្លៃ​ ត្បិត​ថារថយន្ត​ស្លាក​លេខ និង​ក្រដាស​ពន្ធ ឥឡូវ​មិន​សូវ​ជា​ថ្លៃ​លើស​គ្នា​ពិត​មែន (​តម្លៃ​រថយន្ត​ស្លាក​លេខ បាឡែន XLE ឆ្នាំ ២០០២ half full ខ្ទង់ ១១ ៧០០ ដុល្លារ​ ឯ​តម្លៃក្រដាស​ពន្ធ​ ១៣ ០០០ ដុល្លារ)។

ទោះ​ជា​លើស​គ្នា​ប៉ុណ្ណេះ តែ​អ្នក​អាច​ត​ថ្លៃ​គេ​បាន ហើយ​អ្នក​អាច​សល់​លុយ​ខ្លះ​មកវិញ ពី​ការ​កាត់​ឈ្មោះ​​ និង​ចំណាយ​ផ្សេង​ហើយ​ទទួល​បាន​ឡាន​ស្អាត មិន​ប៉ះ​ពារ​ច្រើន​ឬ​កាត់​ត​អី​ជា​ដើម៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ​ពាក់​ព័ន្ធ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី