ឥទ្ធិពល​ពី​ក្រោយ Man City ហ៊ាន​​ជះ​លុយ​សន្ធឹក​សន្ធាប់​​ទិញ​កីឡាករ ​ក្លាយ​ជា​​ក្រុម​ខ្លាំង​បំផុត​មួយ

  • 2017-12-16 02:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sheikh Mansour ម្ចាស់​ក្លឹប​ Manchester City

លោក Sheikh Mansour ជា​ម្ចាស់​ក្លឹប​មេឃ​ខៀវ ដែល​កំពុង​ឈរ​លើ​​តារាង​កំពូល​ក្របខ័ណ្ឌ Premier League បាន​ប្រមូល​ទ្រព្យសម្បត្តិ​ចំនួន ១៧ ប៊ីលាន​ផោន ​(ប្រហែល ២៣​ពាន់​លាន​ដុល្លារ) ភាគច្រើន​បាន​ពី​ការ​វិនិយោគ​នូវ​ក្រុមហ៊ុន​ប្រេង​របស់​លោក​ដែល​កំពុងរីកចម្រើន។ នេះ​បើ​តាម The Sun។

Sheikh Mansour ជា​នរណា?

លោក​គឺ​ជា​ឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម និង ជា​សមាជិក​នៃ​គ្រួសារ​ អាប៊ូដាប៊ី ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​​ស្តេច​ប្រេង​មួយ​នេះ។ Sheikh អាយុ ៤៧ មាន​ភាគហ៊ុន​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​យានអវកាស Virgin Galactic របស់​សហគ្រិន​អង់គ្លេស។

Sheikh Mansour ចាយ​លុយ​របៀប​ណា?

នៅ​ឆ្នាំ ២០០៨ Sheikh Mansour បាន​ទិញ​ក្រុម Man City ក្នុង​តម្លៃ ២៨០ លាន​ដុល្លារ​ និង ​បាន​ធានា​ថា​នឹង​ធ្វើ​ឲ្យ​ក្លឹប​នេះ​ពោរ​ពេញ​ទៅ​ដោយ​កំពូល​កីឡាករ​របស់​ពិភពលោក។

Sheikh ជាអ្នកជំនួញដ៏ឈ្លាសវៃ​ម្នាក់ ហើយ​លោក​​មិន​ដែល​ជះ​លុយ​ចោល​ទទេៗ​ឡើយ។ ថ្ងៃ​ដែល Man City ​បាន​ចុះហត្ថលេខា​ជាមួយ​កីឡាករ Gareth Barry ក្នុង​តម្លៃ​ខ្លួន ១៦ លាន​ដុល្លារ​ពី​ក្រុម Aston Villa លោក​រក​បាន​​ប្រាក់ចំណេញ​ចំនួន ១,៤ ប៊ីលាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​នៅ​ Barclays ដែល​លោក​បាន​ទិញ​កាល​ពី​ប៉ុន្មាន​ខែ​មុន។

នាវា​របស់​លោក Sheikh Mansour ដែល​មាន​ឈ្មោះ​ថា Topaz

នាវា​ផ្ទាល់​ខ្លួន​របស់​លោក​មាន​តម្លៃ ៥៣៣ លាន​ដុល្លារ ជា​ប្រភេទ​នាវាទេសចរណ៍​ដ៏​ធំ​បំផុត​ទី ៥ នៅ​លើ​ពិភពលោក​នេះ មាន​កម្ពស់​៨​ជាន់។ នាវា​នេះ​ចាក់​សាំង​ម្តង​ត្រូវ​ចំណាយ​លុយ​ជាង ៥០ ម៉ឺន​ដុល្លារ (កន្លះ​លាន​ដុល្លារ) ដើម្បី​បំពេញ​ចំណុះ ៧៣ ម៉ឺន​លីត។

សណ្ឋាគារ​ ផ្កាយ៧ Emirates Palace របស់​លោក

Sheikh Mansour មាន​ក្រុមហ៊ុន​ជាង​៥០​ជុំវិញ​ពិភពលោក រាប់​តាំង​ពី​ជំនួញ​ប្រេង ក្លឹប​បាល់​ទាត់ ក្រុមហ៊ុន​ផលិត​យានអវកាស រហូត​ដល់​សាកវិទ្យាល័យ។

លោក​ថែម​ទាំង​ជា​អ្នក​ស្នង​មរតក​របស់​គ្រួសារ Al Nahyan ដែល​មាន​ទ្រព្យសម្បត្តិ ៧៤៧ ប៊ីលាន​ដុល្លារ ដែល​ត្រូវ​ចែក​ជាមួយ​បងប្អូន​៥​នាក់។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី