ចុងឆ្នាំ២០១៧អ្នកសិល្បៈប្រុសស្រី៣រូបបានរៀបមង្គលការជាបន្តបន្ទាប់ ធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅសិល្បៈផងដែរ។
សិល្បករទាំង៣រូបចូលរោងការបញ្ចប់ភាពនៅលីវកក្រើកចុងឆ្នាំ២០១៧ មានដូចជា
- ១-កំពូលតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាស សុគន្ធ និសា បានរៀបមង្គលការជាមួយលោក ចៅ សម្បត្តិ អាណិកជនខ្មែរអាមេរិក កាលពីថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៧ ប្រព្រឹត្តិទៅនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូគីត្រា ដោយបានអញ្ជើញភ្ញៀវក្នុង និងក្រៅរង្វង់សិល្បៈប្រមាណ ៧០។ អ្វីដែលពិសេសជាងនេះក្រោយពីរៀបការ សុគន្ធ និសា និងស្វាមីបានហោះទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ដែលជាកោះដ៏ល្បីល្បាញរបស់ពិភពលោក ។
- ២-ដោយឡែកកវីនិពន្ធដ៏ឆ្នើមលោក សុខ ជំនោរ បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយ ស្រី សុរង្សី កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែលរៀបចំឡើងនៅនៅអគារ F កោះពេជ្រ ដែលបានអញ្ជើញភ្ញៀវទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួម៦០តុ ។ ក្រោយពីរៀបការហើយលោក សុខ ជំនោរ បានដឹកដៃភរិយាទៅក្រេបទឹកឃ្មុំនៅទីក្រុង សៀងហៃ ដែលជាដែនដីស៊ីវិល័យ នៃមហាអំណាចចិន ។
- ៣-ងាកមកចាប់អារម្មណ៍គូស្នេហ៍វ័យក្មេង១គូរទៀត រិទ្ធ អូមេហ្គា ជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនលោកបានចូលរោងការបញ្ចប់ភាពនៅលីវជាមួយ វ៉ាន់ សិលា កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៧ នៅខេត្តបាត់ដំបង។ ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះក្រោយពីរៀបការបានប៉ុន្មានថ្ងៃអ្នកដឹកនាំសម្ដែងផលិតកម្មថោនរូបនេះបានមកកាត់ចំណងដៃជាថ្មីម្ដងទៀតនៅលំដាប់ផ្កាយ ៥ សុខា ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទាំងក្នុង និងក្រៅសិល្បៈ៕
អត្ថបទ៖ ឆុង ស៊ីណាន