មើល​ចំណាត់​ថ្នាក់​ល្បឿន​អ៊ីនធឺណិត​កម្ពុជា​ធៀប​នឹង​ពិភពលោក​ ប្រចាំ​ឆ្នាំ​ ២០១៧

  • 2017-12-17 02:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ookla ប្រព័ន្ធ​​វាស់​ល្បឿន​អ៊ីនធឺណិត​ដ៏​ល្បី​មួយ​ បាន​បង្ហាញ​​របាយការណ៍​ថ្មី​ចុង​ក្រោយ​ បង្ហាញ​ពី​ចំណាត់​ថ្នាក់​ល្បឿន​អ៊ីនធឺណិត​របស់​ប្រទេស​នីមួយៗ គិត​នៅ​ត្រឹម​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ នេះ។

ចំណាត់​ថ្នាក់​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ រួម​មាន​ល្បឿន​អ៊ីនធឺណិត​លើ​ទូរសព្ទ និង​ល្បឿន​អ៊ីនធឺណិត​​​​តាម​ខ្សែ​កាប។ ​ប្រទេស​ន័រវែស​នាំ​មុខ​គេ​​ ជា​ប្រទេស​មាន​​​អ៊ីនធឺណិត​ទូរសព្ទ​ល្បឿន​លឿន​ជាង​គេ​ ជា​មួយ​ល្បឿន​ ៦២,៦៦ Mbps តាម​ពី​ក្រោយ​ដោយ​ប្រទេស​ហុល្លង់​ និង​ អ៊ីស្លង់។

ចំណែក​សិង្ហបុរី​វិញ​​អាច​រក្សា​តំណែង​លេខ​មួយ​ ជា​ប្រទេស​មាន​អ៊ីនធឺណិត​ខ្សែ​កាប​លឿន​ជាង​គេ​ ជា​មួយ​ល្បឿន​ ១៥៣,៨៥ Mbps តាម​ពី​ក្រោយ​ដោយ​ប្រទេស​អ៊ីស្លង់ និង​ហុងកុង។

ងាក​មក​ប្រទេស​កម្ពុជា​ឯណេះ​វិញ​​លើ​ល្បឿន​អ៊ីនធឺណិត​ទូរសព្ទ​ជាប់​​លេខ​ ៧៨ ជា​មួយ​ល្បឿន​ ១៤,៩៧ Mbps និង​បាន​លេខ​ ៩៩ លើ​ល្បឿន​អ៊ីនធឺណិត​ខ្សែ​កាប​ ដោយ​មាន​ល្បឿន​ ១១,៩៨ Mbps៕​​​​​

ចុច​ទី​នេះ​ដើម្បី​ទស្សនាចំណាត់​ថ្នាក់​ផ្សេង​ទៀត

ប្រភព៖ fossbytes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី