ចាយ​ ១៣ ១៩៩ ដុល្លារ នឹង​បាន​ iMac Pro សមត្ថភាព​កប់​លូ​

  • 2017-12-17 04:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើប​ដាក់​លក់​ iMac Pro ស៊េរី​ថ្មី​ជា​ផ្លូវ​ការ​ ​ដែល​​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​គឺ​ ​ប្រសិន​បើ​សម្រេច​ Upgrade គ្រឿង​បន្លាស់​របស់​កុំព្យូទ័រ​នេះ​​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ ត្រូវ​ចំណាយ​ដល់​ ១៣ ១៩៩ ដុល្លារ​ឯណោះ។

​​តម្លៃ​ដើម​ ៖ ៤ ៩៩៩ ដុល្លារ​

តម្លៃ​​ថោក​បំផុត​របស់​ iMac Pro គឺ​មាន​ចាប់​ពី​ ៤ ៩៩៩ ដុល្លារ​ ដែល​មាន​​បំពាក់​ CPU Intel Xeon W 8-Core ល្បឿន​ ៣,២ GHz មាន​ RAM DDR4ទំហំ​ ៣២ GB អង្គ​ផ្ទុក​ទិន្នន័យ​ SSD ទំហំ​ ១ TB និង​មាន​ក្រាហ្វិក​ Radeon Pro Vega 56 ទំហំ​ ៨ GB។

ថែម​ ២ ៤០០ ដុល្លារ​ ដើម្បី​បុក​ CPU ឲ្យ​កប់ ដល់​ 18-Core ល្បឿន​ ២,៣ GHz

ថែម​ ២ ៤០០ ដុល្លារ ដើម្បី​បង្កើន​ទំហំ​ RAM ដល់​ ១២៨ GB

ថែម​ ២ ៨០០ ដុល្លារ​​ ដើម្បី​បង្កើន​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ ៤ TB

ថែម​ ៦០០ ដុល្លារ ​ដើម្បី​បាន​ក្រាហ្វិក​ Radeon Pro Vega 64 ទំហំ​ ១៦ GB

សរុប​ទៅ​បើ​ចង់​បាន​ iMac Pro ​​ដែល​មាន​សមត្ថភាព​ខ្លាំង​​លើស​លប់​ត្រូវ​ចំណាយ​ ១៣ ១៩៩ ដុល្លារ ដែល​តម្លៃ​នេះ​ស្មើ​នឹង​រថយន្ត​មួយ​គ្រឿង​ទៅ​ហើយ៕​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង