Facebook សារភាពថាធ្វើឲ្យអ្នកប្រើមានបញ្ហាផ្លូវចិត្ត
- 2017-12-17 07:04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook សារភាពថាធ្វើឲ្យអ្នកប្រើមានបញ្ហាផ្លូវចិត្ត
ចន្លោះមិនឃើញ
Facebook បានចេញផ្សាយអត្ថបទស្រាវជ្រាវមួយ ដែលបង្ហាញអំពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន នៃបណ្ដាញទំនាក់ទំនងសង្គមចំពោះជីវិតរស់នៅរបស់មនុស្ស។
ផលប៉ះពាល់វិជ្ជមានមួយគឺ អ្នកដែលមានភាពសកម្មក្នុងការទំនាក់ទំនងជាមួយនឹងមនុស្ស ដូចជាការបង្ហោះ, ការ Comment ឬផ្ញើសារលេងជាមួយមិត្តជិតស្និទ្ធ ជាសញ្ញាដែលបង្ហាញថាអត្តចរិត និងអារម្មណ៍របស់ពួកគេមានលក្ខណៈល្អប្រសើរឡើង ជាងបុគ្គលដែលគិតតែពី Scroll លើ News Feed ចុះឡើង។
ផលប៉ះពាល់អវិជ្ជមាននៃការប្រើបណ្ដាញទំនាក់ទំនងសង្គម អាចកត់សម្គាល់បានលើបុគ្គលដែលទស្សនា Content (មាតិកាផ្សេងៗលើ Facebook) ច្រើន។ បុគ្គលដែលចុចលើ Link (តំណភ្ជាប់) ច្រើនជាងអ្នកធម្មតា ៤ ដង ឬ ចុចលើប៊ូតុង Like ច្រើនជាងអ្នកធម្មតា ២ ដង អាចកើតមានបញ្ហាផ្លូវចិត្តច្រើនជាងបុគ្គលធម្មតា។ គេអាចសន្និដ្ឋានបានថាការតាមដានពីជីវិតអ្នកដទៃ នាំឲ្យកើតមានការប្រៀបធៀបបែបអវិជ្ជមាន។
យ៉ាងណាក្ដីការមានទំនាក់ទំនងមួយទល់មួយ និងការផ្លាស់ប្ដូរ Comment, សារ និងការបង្ហោះលើ Timeline ជាមួយមិត្តភ័ក្ដិច្រើន អាចជួយឲ្យមនុស្សយកឈ្នះជំងឺបាក់ទឹកចិត្ត និងភាពឯកាបាន។
និយាយឲ្យខ្លីទៅ ការចេញផ្សាយអត្ថបទស្រាវជ្រាវនេះ ទំនងជាពាក់ព័ន្ធនឹងចំណុចដែលថាការប្រើប្រាស់ Facebook មិនមានអីអាក្រក់នោះទេ ហើយផលប៉ះពាល់លើអត្តចរិត និងអារម្មណ៍របស់យើងអាស្រ័យលើថាយើងប្រើប្រាស់ Facebook ដូចម្ដេច៕