បុណ្យ​បេតិកភណ្ឌ​ខ្មែរ​បង្ហាញ​ពី​សិល្បៈ​បុរាណ​ច្រើន​ទម្រង់

  • 2017-12-17 07:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ បាញ់​ធ្នូ ចាក់សាក់ ចាប៉ី ចំលាក់​ថ្ម និង ស្បែក ត្រូវ​បាន បង្ហាញ​វត្តមាន​ក្នុង​ទិវាបេតិភណ្ឌខ្មែរ​ឆ្នាំ ២០១៧ នៅ រមណីយដ្ឋានវត្តភ្នំ ។ រយៈ​ពេល ២ថ្ងៃ​មក​នេះ​មាន​អ្នក​ចូល​រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បានមក​ទស្សនាស្តង់​ដាក់​លក់​​ផលិតផល​ខ្មែរ មាន​ស្នាដៃ​សិប្បកម្មជាដើម។

ជា​រៀង​រាល់រាត្រី​ទាំង ៣ ក៏មាន​ការ​សម្ដែងសិល្បៈ មក​ពី​ក្រុម​សិល្បៈទាំង ១៤ សមាគម ដែល​មាន​ទម្រង់​សិល្បៈ បុរាណ ដូច ចាប៉ី ល្ខោនគែន និង ទស្សនីយភាពល្ខោនរឿង រួមបញ្ចូល​សិល្បៈ​បុរាណ​​៤ទម្រង់ ជាដើម។

ពិធីនេះ​ធ្វើឡើង​រយៈពេល ៣ ថ្ងៃ គឺចាប់ពី​ថ្ងៃទី ១៥ ដល់ ១៧ ខែធ្នូ ឆ្នាំ ២០១៧ នៅ​រមណីយដ្ឋាន​វត្តភ្នំ ។ កម្មវិធី​ប្រារព្ធឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប ១៤ ឆ្នាំ នៃ​របាំ​ព្រះរាជ​ទ្រព្យ ខួប ១២ ឆ្នាំ​នៃ​ល្ខោន​ស្រមោល​ស្បែកធំ និង ខួប ១ ឆ្នាំ​នៃ​ចាប៉ីដង​វែង ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ៕

             

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី