អ្នក​ខ្លះ​រក​មួយ​ឆ្នាំ​ ប៉ុន្តែ​ Apple រក​តែ​ ១ វិនាទី​ ប៉ុណ្ណោះ​

  • 2017-12-17 08:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ TitleMax បាន​បញ្ចេញ​ដ្យាក្រាម​មួយ​ ដែល​បង្ហាញ​ថា​ក្នុង​មួយ​វិនាទី​ៗ ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក​អាច​រក​​ប្រាក់​ចំណេញ​បាន​ប៉ុន្មាន។

ក្នុង​ដ្យាក្រាម​ឃើញ​ថា​ Apple បាន​នាំ​មុខ​គេ​ ដោយ​អាច​រក​​ប្រាក់​ចំណេញ​បាន​ដល់​ ១ ៤៤៤,៧៦ ដុល្លារ​ក្នុង​មួយ​វិនាទី។ នេះ​បើ​ផ្អែក​លើ​ប្រាក់​ចំណេញ​ចំនួន​ ៤៥,៧ ពាន់​លាន​ដុល្លារ​ ដែល​ក្រុមហ៊ុន​នេះ​អាច​រក​បាន​កាល​ពី​ឆ្នាំ​ ២០១៦។

នុង​ដ្យាក្រាម​នេះ​ឃើញ​មាន​វត្តមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដទៃ​ទៀត​ជា​ច្រើន​ដូច​ជា​ Alphabet រក​​ប្រាក់​ចំណេញ​បាន​ ៦១៥,៩៦ ដុល្លារ​ ក្នុង​មួយ​វិនាទី, Microsoft រក​បាន​ ៥៣១,២១ ដុល្លារ​ក្នុង​មួយ​វិនាទី និង​មាន​ Facebook ដែល​រក​បាន​ ៣២៣,០៩ ដុល្លារ​ក្នុង​មួយ​វិនាទី។

បច្ចុប្បន្ន​នេះ​​តម្លៃ​របស់​ក្រុមហ៊ុន​ Apple បាន​ឡើង​ដល់​ខ្ទង់​ ៩០០ ពាន់​លាន​ដុល្លារ​ហើយ​ ប៉ុន្តែ​អ្នក​វិភាគ​ជា​ច្រើន​យល់​ថា​ Microsoft នឹង​ក្លាយ​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ ១ ០០០ ពាន់​លាន​ដុល្លារ​ដំបូង​គេ​ក្នុង​លោក​នៅ​ឆ្នាំ​ ២០២១​ ​ត្បិត​ថា​បច្ចុប្បន្ន​ Microsoft មាន​តម្លៃ​ត្រឹម​​ប្រមាណ​ ៧០០ ពាន់​លាន​ដុល្លារ​ក្ដី៕​​​​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង