ណាហ្គា​ និង​ ស្វាយរៀង ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន Hun Sen Cup

  • 2017-12-17 13:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ណាហ្គាវើល​ និង​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Hun Sen Cup ឆ្នាំ​២០១៧​នេះ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។ ការ​ប្រកួត​ជើង​ទី​២​នេះ​ ណាហ្គាវើល​បាន​ឈ្នះ​បឹងកេត​ដោយ​លទ្ធផល​ ៣-២ (សរុប​ទាំង​ពីរ​ជើងបឹងកេត​ឈ្នះ​ ៤-២)។

ក្រុម​ណាហ្គាវើល

ចំណែក​ក្រុម​​ព្រះ​ខ័នរាជ​ស្វាយរៀង​បាន​យក​ឈ្នះ​អគ្គិសនី​កម្ពុជា​​ទាំង​ប្រផុតប្រផើយ​បំផុត បន្ទាប់​ពី​ប្រើ​ពេល​រហូត​ដល់​១២០​នាទី​ទើប​ចប់។ ការ​ប្រកួត​៩០​នាទី​បំបូង ព្រះ​ខ័នរាជ​ស្វាយរៀង និង អគ្គិសនី​កម្ពុជា បាន​បញ្ចប់​ដោយ​លទ្ធផល​ ស្មើ​គ្នា​ ១-១។ លទ្ធផល​នេះ​តម្រូវ​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។

ការ​បន្ថែម​ម៉ោង​នេះ ស្វាយរៀង​បាន​​រក​គ្រាប់​បាល់​ជ័យជម្នះ​នៅដើម​ម៉ោង​ថែម​១៥​នាទី​ដំបូង​ដើម្បី​នាំ​មុខ ២-១។ បន្ទាប់​ពី​​​ដៃ​គូ​នាំ​មុខ អគ្គិសនី​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លំាង​ ប៉ុន្តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​ស្វាយ​រៀង​បាន​ឡើយ។ ចប់​ការ​ប្រកួត ស្វាយរៀង​ ឈ្នះ​អគ្គិសនី​កម្ពុជា​ ២-១ (សុប​ទំាង​ពី​រ​ជើង​ស្វាយរៀង​ឈ្នះ ៤-៣។

ដូច្នេះ ណាហ្គាវើល ត្រូវ​ជួប ព្រះ​ខ័នរាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ជើងឯក​ ខណៈ​បឹងកេត​ត្រូវ​ជួប​អគ្គិសនី​កម្ពុជា​ដើម្បី​ដណ្តើម​យក​លេខ​៣៕

កីឡាករ​ស្វាយរៀង
ក្រុម​បឹងកេត
ក្រុម​អគ្គិសនី​កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា