Liverpool ស្គាល់​ជាតិ​ Top 4 វិញ​ក្រោយ​បំបាក់​ Bournemouth ៤-០​

  • 2017-12-18 01:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​រំកិល​ខ្លួន​ឡើង​លេខ​៤​ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Bournemouth ៤​ ទល់​នឹង​ ០​ នៅ​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៨។

ជំនួប​នៅ​ទឹកដី​ Dean Court ក្រុម​ទាំង​ពីរ​លេង​ប្ដូរ​រៀង​ខ្លួន​ដោយ​វាយ​សម្រុក​ទៅ​មក​ តែ​ក្រុម​ភ្ញៀវ​មាន​ប្រៀប​ជាង​ស៊ុត​បាន​៣​គ្រាប់​ត្រឹម​វគ្គ​ទី​មួយ។ គ្រាប់​ដំបូង​របស់​ Liverpool អូស​ស៊ុត​ដោយ​ Coutinho ដាច់​ខ្សែ​ការពារ​ជា​ច្រើន​រូប​នៅ​នាទី​២០។​ រំលង​បាន​៦​នាទី​ Firmino បាន​កាត់​បាល់​ចូល​ក្នុង​ឲ្យ​ Lovren លោត​តែត​បាន​១​គ្រាប់​ទៀត។

លុះ​សល់​១​នាទី​ចប់​វគ្គ​ទី​មួយ​ Mohamed Salah បាន​រក​ឃើញ​គ្រាប់​ទី​៣​ឲ្យ​ហង្ស​ក្រហម​ និង​ជា​គ្រាប់​ទី​២០​របស់​គេ​គិត​លើ​គ្រប់​កម្មវិធី​នៅ​រដូវ​កាល​នេះ។​ ដោយ​ឡែក​ Jermain Defoe របស់​ម្ចាស់​ផ្ទះ​មាន​ឱកាស​ទាត់​ច្បាស់​មួយ​បាល់​ដែរ​តែ​ត្រូវ​បង្គោល​ទី​គួរ​ឲ្យ​សោក​ស្ដាយ​។ នៅ​នាទី​៦៦​ តារា​ឆ្នើម​ Coutinho បាន​លើក​បាល់​ឲ្យ​ Firmino តែត​ថែម​មួយ​ទៀត​ជា​គ្រាប់​បិទ​ឆាក​ក្នុង​ការ​ប្រកួត។

មួយ​គូ​ទៀត​ Manchester United បាន​យក​ឈ្នះ West Bromwich ដោយ​លទ្ធផល​ ២​ទល់​នឹង​១​ ដើម្បី​រក្សា​តំណែង​លេខ​២​ក្នុង​តារាង។ ២​គ្រាប់​របស់​បិសាច​ក្រហម​រក​បាន​ដោយ​ Lukaku និង​ Lingard ហើយ​១​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​ជើង​ចាស់​ Gareth Barry ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី