រូប​ភាព​បង្ហាញ​ថា​ Rabona របស់​ Suarez យប់​មិញ​ចូល​ តែ​អាជ្ញា​កណ្ដាល​មិន​ឲ្យ​

  • 2017-12-18 03:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez ទី​បំផុត​វិល​មក​កាន់​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ​ក្រោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ ទល់​នឹង​ Deportivo។

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ចាប់​ផ្ដើម​រដូវ​កាល​មិន​បាន​ល្អ​នោះ​ទេ​ ​៨​ប្រកួត​ដំបូង​នៅ La Liga ដោយ​ស៊ុត​បញ្ចូល​ទី​បាន​​៣​គ្រាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​រក​គ្រាប់​​ផ្ទួន​ៗ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ Suarez បច្ចុប្បន្ន​មាន​៨​គ្រាប់​​នៅ​១៣​ប្រកួត។​

យ៉ាង​ណា​ក៏​ដោយ​ កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​គួរ​តែ​បាន​៣​គ្រាប់​យប់​មិញ​នេះ​ ដោយ​នៅ​នាទី​៤៥​រូប​គេ​បាន​ប្រើ​ក្បាច់​ Rabona ទាត់​ចូល​ផុត​ខ្សែ​ទៅ​ហើយ​ តែ​អ្នក​ចាំ​ទី​ស្ទុះ​ទះ​ចេញ​វិញ​ ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​មើល​មិន​ទាន់​ និង​មិន​ឲ្យ​បាល់​នោះ​ចូល៕

មើល​គ្រាប់​ដែល​អាជ្ញា​កណ្ដាល​មិន​ឲ្យ​នៅ​នាទី​ ៣និង​៤០ វិនាទី​

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី