មានរឿងអីកើតឡើងបន្ទាប់ពី ឱក សុគន្ធកញ្ញា និង សុគន្ធ និសា ជល់កែវគ្នា!
- 2014-09-20 16:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងអីកើតឡើងបន្ទាប់ពី ឱក សុគន្ធកញ្ញា និង សុគន្ធ និសា ជល់កែវគ្នា!
ចន្លោះមិនឃើញ
រសៀលម្សិលមិញនេះ កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា សុគន្ធ និសា ព្រមទាំងតារា ៣ នាក់ទៀត គឺ លោក ឆន សុវណ្ណារាជ, កញ្ញា ទេព បូព្រឹក, និង DJ Stella Nutella បានជល់កែវគ្នា ក្នុងកម្មវិធីសន្និសីទកាសែតមួយស្ដីពីព្រឹត្តិការណ៍ Hennessy Artistry Cambodia ប្រចាំឆ្ នាំ២០១៤ នៅឯសណ្ឋាគារ ណាហ្កាវើលដ៍ ។
អានអត្ថបទ៖ តារាខ្មែរ-ថៃ ច្រើនដួងជួបគ្នា ល្ងាចមិញ
ការជល់កែវគ្នានេះ ក្នុងនៃមួយបញ្ជាក់ថា ពួកគេនឹងចាប់ដៃគ្នាច្រៀងជាមួយគ្នាឲ្យក្រុមហ៊ុនស្រាខាងលើ ក្នុងកម្មវិធី Hennessy club Series។ កម្មវិធីមួយនេះមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ ដែលប្រព្រឹត្តិទៅនៅតាមក្លឹបកម្សាន្តប្រណិតៗជាច្រើន ក្នុងរាជធានីភ្នំពេញ។ ក្លឹបកម្សាន្តដែលពួកគេនឹងត្រូចច្រៀង ក្នុងនោះរួមមាន Vito Retro club, Jet's Studio, The Voyage, Zeus, Nova, Friday Lounge,and EPIC club។
Hennessy Artistry Cambodia ឆ្នាំ ២០១៤ ដែលជាព្រឹត្តិការណ៍ធំចុងក្រោយនឹងប្រារព្ធធ្វើនៅសាលសន្និបាតកោះពេជ្រ នាថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៤ ដោយក្រុមហ៊ុនរំពឹងថា នឹងមានភ្ញៀវចូលទស្សនារាប់ពាន់អ្នក។ សំបុត្រចូលរួមកម្មវិធីធំប្រចាំឆ្នាំ និងត្រូវបានផ្ដល់ជូនដល់អតិថិជនដែលពិសា ស្រា Hennessy Artistry ទៅតាមចំនួនកំណត់របស់ក្លឹបកម្សាន្តនីមួយៗខាងលើ ឬ តាមរយៈការចូលលេង https://www.facebook.com/HennessyCambodia។
អានអត្ថបទ៖ អានហើយពិតជាគួរឱ្យចង់សើច! ឈ្មោះដើម និង ឈ្មោះក្នុងសិល្បៈតារាល្បីៗ
នេះជាឆ្នាំទី ៥ ហើយ ដែល Hennessy Artistry ប្រារព្ធធ្វើនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំទៅ កម្មវិធីខ្នាតអន្តរជាតិមួយនេះ បានធ្វើនៅសណ្ឋាគារ សូហ្វីតែល។ មានតែតារាចម្រៀងខ្មែរ ២ នាក់ ប៉ុណ្ណោះ ដែលចូលរួមច្រើន គឺ កញ្ញា វណ្ណ នីឡា និង លោក ប៉ុង ម៉ានិត ចំណែកតារាចម្រៀងបរទេស មានកញ្ញា ខាត់ទ្រីយ៉ា តារាចម្រៀងមកពីប្រទេសថៃ និង ក្រុម DJ មកពីបរទេសល្បីឈ្មោះជាច្រើននាក់ទៀត។ ខាត់ទ្រីយ៉ា និង ម៉ានិត បានច្រៀងជាមួយគ្នា ប៉ុន្តែសម្រាប់ឆ្នាំនេះ នៅមិនទាន់ដឹងថា តារាចម្រៀងណាច្រៀងជាមួយចម្រៀងណាមួយនៅឡើយទេ ៕
អត្ថបទ៖ ខុត សីហា