រាំម៉ាអស់ដៃ ក្នុងកម្មវិធី ប្រកួតរាំ Rom Bak Battle

  • 2017-12-18 08:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតរាំបែប BreakingDance និងស្ទីលគ្រប់បែប ឬ All Style ជាលក្ខណៈអន្តរជាតិលើកទី១ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ ចុងសប្តាស៍នេះ នៅក្លឹបកម្សាន្ត Pontoon ក្នុងកម្មវិធី Rom Bak Battle ដែលមានតែមួយគត់នៅភ្នំពេញ។

poster

លោក លីម វិបុល ផលិតករដឹកនាំ ការសម្តែងរាំ [Rom Bak Battle](https://www.facebook.com/RomBakBattle/) បានប្រាប់ Sabay ថា៖ «ការប្រកួតរាំនេះមានការចូលរួមទាំងអ្នករាំពីប្រទេសវៀតណាម ថៃ ហើយនិងមានយុវវ័យខ្មែរចូលរួមផងដែរ»។ លោកថា អ្នកចុះឈ្មោះចូលរួមប្រកួត ដោយគ្រាន់តែ Comment រូបភាពរបស់អ្នកចូលក្នុង page [Rom Bak Battle](https://www.facebook.com/RomBakBattle/photos/a.1435313299916002.1073741829.453688964745112/1553181191462545/?type=3&theater) ឬអញ្ជើញទៅចុះឈ្មោះនៅ Pontoon វេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៧។

ការប្រកួតរាំ Rom Bak Battle នឹងចាប់ផ្តើមនៅម៉ោង ៧យប់ ដោយក្នុងនោះនឹងមានគណៈកម្មការ និងអ្នកវាយតម្លៃរាំជំនាញៗជាច្រើនរូប។

ក្រុមអ្នករៀបចំ Rom Bak Battle

យុវវ័យដែលស្រលាញ់សិល្បៈនៃការរាំបែបសេរី HipHop ឬ BreakDance ជាលក្ខណៈអន្តរជាតិ កុំភ្លេចចូលរួមជាមួយ​កម្មវិធីដ៏អស្ចារ្យ និងដោយសេរីនេះ។ អ្វីដែលពិសេសនោះ ក្រុមដែលឈ្នះក្នុងកម្មវិធី Rom Bak Battle ក៏មានឱកាសទទួលបានប្រាក់រង្វាន់ ២០០ ដុល្លារ ហើយក្រុមណាដែលជាប់ជុំជម្រុះក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារដែរ។

Style BreakDance

សូមប្រញាប់ចុះឈ្មោះឥឡូវនេះ ព្រោះមានក្រុមរាំចូលរួមច្រើនជាង ១៥ក្រុមហើយ ហើយចំនួនកំណត់នៅសល់ប្រហែលជាង ២៥ក្រុមទៀតទេ៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម